ព័ត៌មាន | What's News

Meeting Annual Report

គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានរៀបចំវគ្គចំបណ្តុះបណ្តាលស្តីពី “ការពង្រឹងគោលការណ៍ធនធានមនុស្ស និងរដ្ឋបាល” ជូននិយោជិតគ្រប់លំដាប់ថ្នាក់
................................................................
នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានរៀបវគ្គចំបណ្តុះបណ្តាលស្តីពី “ការពង្រឹងគោលការណ៍ធនធានមនុស្ស និងរដ្ឋបាល” ដោយមានការចូលរួមជាអធីបតីរបស់លោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ ដែលជាអ្នកតំណាងដ៏ខ្ពង់ខ្ពស់ពី លោកស្រី តែ កលិកា ប្រធាននាយកគ្រប់គ្រងទៅ ព្រមទាំងមានការចូលរួមពីនិយោជិតគ្រប់លំដាប់ថ្នាក់ និងប្រធាន អនុប្រធានផ្នែកនីមួយៗនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី។
ក្នុងឱកាសនៃការបណ្តុះបណ្តាលនេះផងដែរ គឺផ្តោតសំខាន់ក្នុងការពង្រឹងបន្ថែមទៀតទៅលើវិន័យ ច្បាប់ទំលាប់ ក្រមសីលធម៌ ពេលវេលាការអនុវត្តការងារ ឱ្យបានត្រឹមត្រូវ ហើយជាពិសេសបង្ហាញបន្ថែមទៀតទៅលើ ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ ឬតម្លៃស្នូល និងរចនាសម្ព័ន្ឌរបស់គ្រឹះស្ថានឱ្យបានច្បាស់តាមរយៈខ្សែបណ្ដោយនៃការអនុវត្តការងារឱ្យកាន់តែច្បាស់ ក៏ដូចជាការយល់ដឹងឱ្យបានស៊ីជម្រៅអំពីច្បាប់ទំលាប់ការងារផ្នែកធនធានមនុស្ស និងរដ្ឋបាលឱ្យមានប្រសិទ្ឋភាព និងល្អប្រសើរទៅមុខថែមទៀត។
ហើយជាថ្មី និងជាចុងក្រោយនេះដែរលោក អនុប្រធានគ្រប់គ្រងទូទៅបានមានមតិផ្តាំផ្ញើ ដល់និយោជិតគ្រប់គ្នាៗត្រូវយកចិត្តទុកដាក់ទៅលើការបង្ហាត់បង្រៀនរបស់លោកគ្រូបង្គោល ដែលជាប្រធាននាយកដ្ឋាន ត្រូវតែមានភាពក្លាហាន ហ៊ានសួរនាំនៅចំណុចសំខាន់ៗក្នុងមេរៀននេះ ប្រកបដោយផ្លែផ្កា ដើម្បីជាប្រយោជន៍សម្រាប់គ្រឹះស្ថានផងដែរ។ ហើយជាកិច្ចបញ្ចប់លោកអនុប្រធានគ្រប់គ្រប់គ្រងទូទៅ បានជូនពរ ដល់និយោជិតដែលជាសិក្ខាកាមទាំងអស់ ត្រូវចេះអនាម័យ និងអនុវត្តតាមយុទ្ធសាស្ត្រ បីកុំ បីការពារ ដើម្បីជៀសឱ្យផុតពីជំងឺកូវីដ-១៩ ក្នុងស្ថានភាពបច្ចុប្បន្ននេះផងដែរ និងសូមជួបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្ត៍។