ព័ត៌មាន | What's News

សូត្រមន្តបើកដំណើរការសាខាកួស្រូវ

នារសៀលថ្ងៃសៅរិ៍ ៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានប្រារព្ធពីធីសូត្រមន្តបើកឱ្យដំណើរការសាខាទី២ (សាខាកួរស្រូវ) ឆាប់ៗនេះ ដែលមានអាសយដ្ឋាននៅផ្ទះលេខ អា១១ និងអា១៣ ផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក រស់ ហេងប៊ុន ប្រធានក្រុមប្រឹក្សាភិបាល  លោកស្រី តែ កលិកា ប្រធាននាយកគ្រប់គ្រងទូទៅ សមាជិកក្រុមប្រឹក្សាភិបាល អនុប្រធានគ្រប់គ្រងទូទៅ ប្រធាននាយកដ្ឋាន ប្រធានផ្នែក ប្រធានសាខា ព្រមទាំងបុគ្គលិកដែលបានអញ្ជើញមកពីការិយាល័យកណ្ដាល និងសាខាតាខ្មៅជាច្រើនរូបផងដែរ ។ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី តែ កលិកា ប្រធាននាយកគ្រប់គ្រងទូទៅ បានមានមាតិសំណេះសំណាលជាមួយគណៈគ្រប់គ្រង ក៏ដូចជាបុគ្គលិកទាំងអស់នៃគ្រឹះស្ថានត្រូវខិតខំប្រឹងប្រែងបម្រើសេវាហិរញ្ញវត្ថុ ក៏ដូចជាសេវាផ្សេងៗទៀតជូនដល់អតិថិជនដែលមានតម្រូវការ និងធ្វើការផ្សព្វផ្សាយបន្ថែមទៀតទៅដល់ទីតាំងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះឱ្យពួកគាត់បានដឹង និងស្គាល់អំពីសាខាថ្មីរបស់យើងនេះឱ្យកាន់តែច្បាស់ ក្នុងការជួយបំពេញនូវការស្នើសុំកម្ចីផ្នែកហិរញ្ញវត្ថុឱ្យស្របតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជាជានិច្ច និងមានការជម្រុញលើកទឹកចិត្តបុគ្គលិកឱ្យចេះស្រឡាញ់ និងថែរក្សារអិតិថិជន ក៏ដូចជាពង្រឹងការទំនាក់ទំនងទាំងអិថិជនចាស់ និងថ្មីប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ដែលសាកសមជាបុគ្គលិកដ៏ល្អរបស់គ្រឹះស្ថាន។ជាកិច្ចបញ្ចប់ និងជាថ្មីម្ដងទៀតលោកស្រី តែ កលិកា បានអបសអរសាទរនិងសមិទ្ធផលថ្មីមួយទៀតនេះ និងបានដាក់ឱ្យដំណើរការនូវសាខាទី២ (សាខាកួរស្រូវ) នេះចាប់ពីថ្ងៃនេះតទៅ ជាពិសេសសូមជូនពរដល់ គណៈគ្រប់គ្រង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានផ្នែក ប្រធានសាខា ព្រមទាំងបុគ្គលិកទាំងអស់របស់គ្រឹះស្ថាន ដែលមានវត្តមានក្នុងកម្មវិធីសូត្រមន្តនេះ ឱ្យមានភាពជោគជ័យគ្រប់ភារកិច្ច សុខភាពល្អ និងប្រកបទៅដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចជានិរន្តរ៍ ។