ព័ត៌មាន | What's News

កម្មវិធីបិទវគ្គ និងចែកវិញ្ញាបនបត្រជូនសិក្ខាកាមដែលចូលរួមវគ្គបណ្ដុះបណ្ដាល 25-26 12 2020

 

កម្មវិធីបិទវគ្គ និងចែកវិញ្ញាបនបត្រជូនសិក្ខាកាមដែលចូលរួមវគ្គបណ្ដុះបណ្ដាល
នាព្រឹកថ្ងៃសៅរិ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានរៀបចំកម្មវិធីបិទវគ្គ និងចែកវិញ្ញាបនបត្រជូនសិក្ខាកាមដែលចូលរួមវគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកស្ដីអំពី “ការបម្រើសេវាកម្ម និងការថែរក្សាអតិថិជន និងប្រសិទ្ធភាពនៃការវាយតម្លៃកម្ចី” ដែលការបណ្ដុះបណ្ដាលអស់រយៈពេល២ថ្ងៃ នៅការិយាល័យកណ្ដាលនៃគ្រឹះស្ថាន ដែលមានលោក នៅ ប្រុស ប្រធានមុខងារផ្នែកប្រតិបត្តិតាម ជាអ្នករៀបចំកម្មវិធីបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សានេះជូនដល់សិក្ខាកាមផងដែរ ។