គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី
មានផ្តល់ប្រាក់កម្ចីសម្រាប់កឥណទានកសិកម្ម ឥណទានអាជីវកម្ម ឥណទានទូទៅ ឥណទានបុគ្គល និងឥណទានសំណង់ ដែលពួកគាត់ត្រូវការដើមទុនបន្ថែមក្នុងការពង្រីកអាជីវកម្ម នឹងប្រើប្រាស់តាមគោលដៅច្បាស់លាស់ដើម្បីបង្កើនចំណូលគ្រួសារ ឫអាជីវកម្មអោយមានការរីកចម្រើន។ គ្រឹះស្ថានមានការផ្តល់ឥណទានជាប្រាក់រៀល និងដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះគ្រឹះស្ថានតែងតែលើកទឹកចិត្តដល់អតិថិជន ដើម្បីទទួលបានកម្ចីជាប្រាក់រៀល ដែលជាយុទ្ធសាស្រ្តរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកអោយបានទូលំទំលាយ ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិខ្មែរ។
ផលិតផល និងសេវាកម្ម
ផលិតផលឥណទានមានបីប្រភេទ៖
ក. កម្ចីអាជីវកម្ម
ដើម្បីគាំទ្រដំណើរការអាជីវកម្មថ្មី និងការពង្រីកអាជីវកម្ម។
ខ. កម្ចីខ្នាតតូច និងមធ្យម
សម្រាប់ដំណោះស្រាយចំពោះតម្រូវការដើមទុនរបស់អ្នកក្នុងការពង្រីកអាជីវកម្ម ឬទីផ្សារ ឬការវិនិយោគក្នុងអាជីវកម្ម។
បេសកកម្មអាជីវកម្មខ្នាតតូច និងមធ្យមត្រូវបានផ្តល់ជូនប្រភេទផ្សេងៗនៃជម្រើសឥណទាន និងសេវាកម្ម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលសុី គាំទ្រយ៉ាងពេញទំហឹងដល់សហគ្រាសធុនតូច និងមធ្យម ជាមួយនឹងកម្ចីប្រាក់រៀល និងដុល្លារ ជាមួយនឹងអត្រាការប្រាក់ទាបសមរម្យ និង លក្ខខណ្ឌងាយស្រួល។
គ. ប្រាក់កម្ចីទូទៅ
វាគឺជាប្រភេទផលិតផលឥណទានសម្រាប់បុគ្គល សហគ្រាសធុនតូច មធ្យម និងធំ ដែលមានគោលបំណងការប្រើប្រាស់ឥណទានយ៉ាងច្បាស់ក្នុងការបង្កើតអាជីវកម្មថ្មី និងពង្រីកអាជីវកម្មដែលមានស្រាប់