១. ចក្ខុវិស័យ
គ្រឹះស្ថានមីក្រូហិរញ្ញរត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលសុី ជាអ្នកផ្តល់ហិរញ្ញវត្ថុខ្នាតតូចដែលមាននិរន្តរភាពប្រសើរ ក្នុងការជួយអតិថិជនឲ្យទទួលបានជោកជ័យក្នុងអាជីវកម្មរបស់ពួកគាត់ដោយការផ្តល់សេវាកម្មហិរញ្ញវត្ថុសមរម្យ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
២. បេសកកម្ម
គ្រឹះស្ថានមីក្រូហិរញ្ញរត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលសុី បានប្តេជ្ញាចិត្តចំពោះនិរន្តភាពសង្គម និងហិរញ្ញវត្ថុយូរអង្វែង និងការបង្កើនប្រាក់ចំណូលដល់អតិថិជនរបស់យើង។ គ្រឹះស្ថាន និងផ្តល់ប្រាក់កម្ចី និងសេវាកម្មហិរញ្ញវត្ថុទូទាំងប្រទេស ជាពីសេសដល់គ្រួសារដែលមានប្រាក់ចំណូលទាបនៅតាមជនបទ។
៣. គុណតម្លៃ
គ្រឹះស្ថានមីក្រូហិរញ្ញរត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលសុី មានក្រុមគណៈគ្រប់គ្រង និងបុគ្គលិក ដែលមានបទពិសោធន៍ ចំណេះដឹង និងជំនាញ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុជាច្រើន ហើយគ្រឹះស្ថានបានប្តេជ្ញាយ៉ាងពេញទំហឹងក្នុងការផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុ និងផលិតផលជូនអតិថិជនដែលត្រូវការសេវាហិរញ្ញវត្ថុ គ្រឹះស្ថានជឿជាក់ថាសេវាកម្មរបស់យើងត្រូវយកចិត្តទុកដាក់ និងគោរពទៅតាមច្បាប់នៅក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយគ្រឹះស្ថានបានកំណត់ចេញនូវគុណតម្លៃសម្រាប់អនុវត្តន៍ដូចខាងក្រោម៖
១. វិជ្ជាជីវៈ
២. ទំនួលខុសត្រូវ
៣. តម្លាភាព
៤. សុចរិកភាព
៥. ការតាំងចិត្ត