ឧកញ៉ា តែ តាំងប៉ អគ្គនាយក |
លោកឧកញ៉ា តែ តាំងប៉ លោកកើតនៅឆ្នាំ ១៩៥៨ ហើយលោកអាចនិយាយ ៥ ភាសាដូចជា ភាសាខ្មែរ ចិន ថៃ វៀតណាម និងអង់គ្លេស ។ លោកជាពាណិជ្ជករដែលមានទំនិញជាច្រើនដូចជា អង្ករ ដំឡូងមី និងបសុសត្វដទៃទៀតសម្រាប់ផ្គត់ផ្គង់ ក្នុងប្រទេស និងប្រទេសជិតខាងដូចជា ប្រទេសថៃ និងវៀតណាមជាដើមតាំងពីឆ្នាំ ១៩៨៦ ។ បន្ទាប់មកលោកបានផ្លាស់ប្តូរមុខជំនួញរបស់លោកទៅជាអ្នកធ្វើជំនួញមាស និងរូបិយប័ណ្ណ ចាប់តាំងពីឆ្នាំ ១៩៨៤ ។ លោកបានចាប់ផ្តើមបង្កើតក្រុមហ៊ុន ដើម្បីផ្គត់ផ្គង់សាប៊ូដល់រដ្ឋាភិបាលរហូតដល់ឆ្នាំ ១៩៩៣ ហើយបន្ទាប់មកលោកក៍បានចូលរួមក្នុងវិស័យអចលនទ្រព្យផងដែរ ។ ចាប់តាំងពីឆ្នាំ ១៩៩៩ មក លោកឧកញ៉ា តែ តាំងប៉ បានធ្វើជាសហប្រធាននៃក្រុមការងារសហគ្រាសធុនតូច និងមធ្យម ឯកជនរបស់រដ្ឋាភិបាល (GPSF) ជាមួយសមភាគីរបស់លោកគឺរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ។ បច្ចុប្បន្ននេះលោកឧកញ៉ា តែ តាំងប៉ ជាសមាជិកក្រុមប្រឹក្សាភិបាល ភាគទុនិក និងជាអគ្គនាយកប្រតិបត្តិរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា ភីអិលស៊ី ។ |
ឧកញ៉ា តែ ប៉រហុង ប្រធាននាយក គ្រប់គ្រង់ទូទៅ |
ឧកញ៉ា តែ ប៉រហុង បានចាប់ផ្តើមចូលរួមនិងរៀបចំក្នុងវិស័យការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម កម្ពុជា ភីអិលស៊ី ចាប់តាំងពីឆ្នាំ២០២២ មក ។ លោក ឧកញ៉ាមានបទពិសោធន៍ជាច្រើនជាមួយវិស័យឯកជន ដូចជា វិស័យអចលនទ្រព្យ TTP land ហាងបញ្ចាំ TTP Pawnshop និង ក្រុមហ៊ុនផលិតផលផ្សេងៗទៀត ជាច្រើនឆ្នាំមកហើយ។ លោកឧកញ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ នៃសាកលវិទ្យាល័យច្បាប់ និងសេដ្ឋកិច្ច និងជំនាញ ផ្សេងៗទៀត។ លោក ឧកញ៉ា មានជំនាញផ្នែកភាសាអង់គ្លេសយ៉ាងច្បាស់លាស់ ដោយសារ លោក ឧកញ៉ា បានបំពេញការសិក្សានៅឯក្រៅប្រទេសជាច្រើនឆ្នាំ។ បច្ចុប្បន្ន លោកឧកញ៉ា បានមកគ្រប់គ្រងនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា ភីអិលស៊ី នេះផ្ទាល់តែម្តង ក្នុងគោលបំណង ពង្រឹងវិស័យនេះឱ្យមានការរីកចម្រើន និងមានបំណងពង្រីកសាខារបស់គ្រឹះស្ថានឱ្យកាន់តែច្រើននៅតាមបណ្តាខេត្តនានា ។ ។ |
លោក កន វិចិត្រ ប្រធានគ្រប់គ្រង់ទូទៅ |
លោក កន វិចិត្រ កើតក្នុងឆ្នាំ១៩៧៦ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា ភីអិលស៊ី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ដែលមានតួនាទីជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ បន្ទាប់មកលោកត្រូវបានគេតែងតាំងតួនាទីជាអនុប្រធានគ្រប់គ្រងទូទៅ ក្នុងឆ្នាំ២០២០ ដោយលោកត្រូវពិនិត្យមើលលើប្រតិបត្តិការប្រចាំថ្ងៃក្នុងគ្រឹះស្ថាន។ មុនពេលលោកមកចូលរួមជាមួយគ្រឹះស្ថាននេះ លោកធ្លាប់បម្រើការងារនៅធនាគារមួយចាប់តាំងពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០ ជាជំនួយការគណនេយ្យ។ ក្នុងឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៨ លោកបានផ្លាស់ប្តូរមកបម្រើការងារក្នុងវិស័យគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាយម៍ អឹមហ្វេស ជាប្រធាននាយកដ្ឋាន ហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងឆ្នាំ២០២៣ លោកបានចូលរួមបម្រើការងារជាមួយគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានតួនាទីជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញ គណនេយ្យ និង ហិរញ្ញវត្ថុ នៅសកលវិទ្យាល័យ បៀលប្រាយម៍ នៅក្នុងឆ្នាំ២០០៧ ហើយលោកកំពុងបន្តថ្នាក់បរិញ្ញបត្រជាន់ខ្ពស់។ លោកបានចូលរួមក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនឆ្នាំ ហើយលោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ដូចជាការបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងទិន្នន័យ សាលាជាតិពន្ធដារ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុន Credit Bureau Cambodia និង ធនាគារជាតិ នៃកម្ពុជា ក៏ដូចជាក្រសួងនិង ស្ថាប័នផ្សេងៗទៀត។លោកបានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកគណនេយ្យនៅអង្គការ Kydo ក្នុងឆ្នាំ១៩៩៦ និងបានបញ្ចប់ការសិក្សារយៈពេលខ្លីជាមួយសាលាជាតិពន្ធដារ ស្តីអំពីការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងពន្ធផ្សេងៗទៀត និងវគ្គបណ្តុះបណ្តាលរយៈពេល៦ខែ ជាមួយសាលា CamEd Business School ស្តីអំពី ស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិសម្រាប់អង្គភាពធុនតូច និងមធ្យមកម្ពុជា Cambodia International Financial Reporting Standard for Small and Medium-Sized Entities (CIFRS for SMEs) ហើយលោកក៏ជាអតីតគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នៅវិទ្យាស្ថាន ជិមស្តូន ក្នុងឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៤ ផងដែរ។ បច្ចុប្បន្នលោក មានតួនាទី ជានាយកគ្រប់គ្រងទូទៅ ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ។ |
លោក ឌី ស៊ីណាត ប្រធាននាយកដ្ឋានហានិភ័យ និងប្រតិបត្ដិតាម |
លោក ឌី ស៊ីណាត ចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងតួនាទីជាប្រធាននាយកដ្ឋានហានិភ័យ និងប្រតិបត្ដិតាម។ លោក មានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដោយចាប់ផ្ដើមការងារដំបូងពីមន្ត្រីឥណទាន និងប្ដូរមកជាសវនករផ្ទៃក្នុងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិរន្តរ។ បន្ទាប់ពីនោះមក លោកបានបម្រើការងារក្នុងផ្នែកសវនកម្មផ្ទៃក្នុង ដោយវិវឌ្ឍន៍ខ្លួនពីមន្ត្រីសវនករផ្ទៃក្នុង រហូតក្លាយជាប្រធានសវនករផ្ទៃក្នុង នៅបណ្ដារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូចជា ឌែលតា សម្បត្ដិហ្វាយនែន ហ្វាមីលី និងសម្ព័នសហគ្រាសធុន តូច និងមធ្យម កម្ពុជា ម.ក ជាដើម។ លោកឌី ស៊ីណាត បានបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគ្រប់គ្រងក្នុងឆ្នាំ២០១៤ នៅវិទ្យាស្ថានគ្រប់គ្រងនិងអភិវឌ្ឍន៍ និង បានបញ្ចប់ថ្នាក់អនុបណ្ឌិត ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២២ នៅសាលវិទ្យាល័យ ឯកទេសនៃកម្ពុជា។ បន្ថែមពីនេះទៀត លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនរួមមាន បច្ចេកទេសក្នុងការត្រួតពិនិត្យទៅលើការគៃបន្លំ ការធ្វើសវកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ការរៀបចំកម្មវិធីសម្រាប់ធ្វើសវនកម្ម និងវគ្គបណ្តុះបណ្តាលជាច្រើនទៀត។ |
លោកស្រី អោ សំណយ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ |
លោកស្រី អោ សំណយ កើតនៅឆ្នាំ ១៩៩៣ នៅខេត្តព្រៃវែង។ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ នៃសកលវិទ្យាល័យ ធនធានមនុស្សនៃកម្ពុជា ក្នុងឆ្នាំ ២០១៥ សាខាភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយនិងអតីតភាពការងារ កញ្ញាមានតួនាទីជា បេឡាករ នៅ Prime MF Microfinance ដែលមានទួនាទីទទួលខុសត្រូវចំពោះការទទួលសាច់ប្រាក់ពីអតិថិជន និង បានវិវឌ្ឍន៍ខ្លួនក្លាយជា ជំនួយការគណនរយ្យករ ប្រចាំនៅសាខាស្រុកអង្គស្នួល ។ កញ្ញាមានបទពិសោធន៍ការងារជាង ៤ ឆ្នាំក្នុងវិស័យធនាគារ ដោយឆ្លងកាត់មុខងារជាច្រើនដូចជា៖ បេឡាករ ជំនួយការគណនេយ្យករ។ ដែលបច្ចុប្បន្ន កញ្ញាបានចូលរួមបម្រើការងារក្នុង គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ក្នុងតួនាទីជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ប្រចាំការិយាល័យកណ្ដាល ។
|
លោក ចិន ដាណេ ប្រធាននាយករដ្ឋបាល និងធនធានមនុស្ស |
លោក ចិន ដាណេ បានចូលរួមជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាស ធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ជា ប្រធានគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាលក្នុងឆ្នាំ 2025។ លោក បានបង្កើតជំនាញភាពជាអ្នកដឹកនាំ និងការលើកទឹកចិត្តដ៏រឹងមាំ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំរបស់គាត់ក្នុងការគ្រប់គ្រង និងរដ្ឋបាលជាមួយក្រុមហ៊ុនបរទេស និងក្រុមហ៊ុនឯកជននានាក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងពេលនោះ លោកបានកាន់មុខតំណែងសំខាន់ៗមួយចំនួន រួមមាន អ្នកគ្រប់គ្រងទូទៅ,ប្រធានគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល, ប្រធានគ្រប់គ្រងបណ្តុះបណ្តាល និងអភិវឌ្ឍន៍ និងអ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ លោក មានបទពិសោធន៍ 6 ឆ្នាំក្នុងវិស័យអប់រំផងដែរ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបញ្ចប់ថ្នាក់បរិញ្ញាបត្រការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស (TEFL) ពីសាកលវិទ្យាល័យន័រតុន។ លោក បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនកម្រិត រួមទាំងការអភិវឌ្ឍន៍អាជីវកម្ម និងផលិតផល ផែនការអាជីវកម្មជាក់ស្តែង ការគ្រប់គ្រងការអនុវត្តប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងធនធានមនុស្សអន្តរជាតិ ភាពជាអ្នកដឹកនាំធនធានមនុស្ស និងការគ្រប់គ្រង ការដឹកនាំ និងការគ្រប់គ្រងក្រុម និងការបណ្តុះបណ្តាលផ្សេងៗជាច្រើនទៀត ។
|
លោក ម៉ី ប៉ិច ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង |
លោក ម៉ី ប៉ិច បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងឯកទេស ធុរកិច្ចហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឯកទេសធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនពាក់ព័ន្ធទៅនឹង ការត្រួតពិនិត្យផ្ទៃក្នុង ការវិភាគទិន្នន័យ សវនកម្ម មុខងារប្រតិបត្តិតាម និងគណនេយ្យ ជាមួយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) វិទ្យាស្ថានគណនេយ្យ និងសវនកម្មកម្ពុជា (KICPAA) សាកលវិទ្យាល័យពាណិជ្ជសាស្រ្តអេស៊ីលីដា និងធនាគារជាតិនៃកម្ពុជា (NBC) ជាដើម។ លោកធ្លាប់បម្រើការងារជាមួយស្ថាប័នហិរញ្ញវត្ថុដូចជា Prasac, ABA Bank និង Woori Bank ក្នុងតួនាទីជា មន្រ្តីប្រឹក្សាឥណទាន មន្ត្រីត្រួតពិនិត្យគុណភាពឥណទាន មន្ត្រីសវនកម្មស៊ើបអង្កេតជាន់ខ្ពស់ ជំនួយការប្រធានសវនកម្ម និងប្រធានផ្នែកសវនកម្ម។ តាមរយៈការសិក្សា និងបទពិសោធន៍ការងារជាង១០ ឆ្នាំមកនេះ បានធ្វើឱ្យលោកអភិវឌ្ឍន៍លើអាជីពការងាររបស់លោកជាបន្តបន្ទាប់។ លោកបានចូលបម្រើការងារក្នុង គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី កាលខែមីនា ឆ្នាំ២០២៤ ក្នុងតួនាទីជា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ។
|
![]() លោក ប្រាក់ សំណាង ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា |
លោក ប្រាក់ សំណាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់បច្ចេកទេស ផ្នែកធុរកិច្ច និងព័ត៌មានវិទ្យា (IT) ពីវិទ្យាស្ថាន ខ្មែរជំនាន់ថ្មី ក្នុងខែធ្នូ ឆ្នាំ២០២៤ និងបានបញ្ចប់ការសិក្សាពីសាកល វិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងខែធ្នូ ឆ្នាំ២០០៩។ ដោយមានអតីត ភាពការងារ លោកមានបទពីសោធន៍ប្រាំបួនឆ្នាំក្នុងវិស័យប្រព័ន្ធ ធនាគារស្នូល។ ក្នុងនាមជាអ្នកគ្រប់គ្រងប្រព័ន្ធធនាគារស្នូល Tricube ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងបញ្ហា ធនាគារស្នូល ដែលកើតឡើងលើប្រព័ន្ធ បព័ន្ធ។ និងជួយកែលម្អដំណើរការការងារនៅក្នុងប្រព័ន្ធ បន្ថែមពីនេះទៀត លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន រួមមាន បច្ចេកទេសក្នុងការគ្រប់គ្រងប្រព័ន្ធមេ ការគ្រប់គ្រងទិន្ន ន័យ ការបង្កើតគោលនយោបាយព័ត៌មានវិទ្យា និងវគ្គបណ្តុះ បណ្តាលជាច្រើនទៀត។ លោកបានក្លាយជា អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា នៅ គ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុ សម្ព័នសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា ភីអិលស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន។
|
លោក ម៉ន ណាំណាវ អនុប្រធាននាយកដ្ឋានឥណទាន |
លោក ម៉ន ណាំណាវ បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ជំនាញ នីតិសាស្ត្រ ពី វិទ្យាស្ថានខ្មែរជំនាន់ថ្មី និងបច្ចុប្បន្នគឺលោកចាប់ផ្តើម ចូលសិក្សាបន្ត ថ្នាក់អនុបណ្ឌិតលើជំនាញនីតិសាស្ត្រ។ លោកក៏បាន ចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលពាក់ព័ន្ធផ្លូវ ច្បាប់ ការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ និងបទប្បញ្ញត្តិ ដែលពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុជាដើម។ លោក ម៉ន ណាំណាវ បានចូលបម្រើការងារក្នុងវិស័យ ធនាគារនិង ហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ ២០១៨ មកនឹងធ្លាប់បានបម្រើការនៅស្ថាប័ន ធនាគារ និងហិរញ្ញវត្ថុដូចជា ប្រតិបត្តិករ សុវណ្ណតារា, ធនាគា ខេ ប៊ីប្រាសាក់, និរន្តរ មីក្រូហិរញ្ញវត្ថុ, តាមរយៈបទពិសោធន៍៧ឆ្នាំកន្លង មកដែលលោកផ្តើមចេញពីតួនាទីជាមន្ត្រីឥណទាន ដោយមាន ការវិ វឌ្ឍន៍ខ្លួន និងតួនាទីជាបន្តបន្ទាប់មក។ នៅក្នុងឆ្នាំ២០២១ លោក បានចូលរួមបម្រើការងារមួយ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគ ម សហគ្រាសធុនតូច និងមធ្យម កម្ពុជា ភីអិលស៊ី តួនាទីជា ប្រធាន មន្ត្រីឥណទាន និងនៅឆ្នាំ២០២២ លោកត្រូវបានចេញសេចក្តីសម្រេច តែងតាំងតួនាទីជា នាយកសាខាព្រះនរោត្តម បន្ទាប់មកលោកត្រូវបានតែងតាំងតួនាទីជា អនុប្រធាននាយកដ្ឋានឥណទាន រហូតមកដល់បច្ចុប្បន្ន។ |
លោក រស់ មករា ប្រធានសាខាព្រះនរោត្តមស្តីទី |
លោក រស់ មករា កើតឆ្នាំ១៩៨៦ លោកបានបញ្ចប់បរិញ្ញាបត្រ ព័ត៌មានវិទ្យានៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០១៤។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកបានចាប់ផ្តើមចូលរួម បម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាស ធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ។ បន្ទាប់ពីបម្រើការងារបាន៣ឆ្នាំ លោកត្រូវបានតែងតាំងជាមន្ត្រីឥណទានជាន់ខ្ពស់។ លោកទទួលខុស ត្រូវលើការងារប្រតិបត្តិការឥណទាន ការបញ្ចេញឥណទាន និងការ ដោះស្រាយឥណទានយឺតយ៉ាវ។ ពីរឆ្នាំបន្ទាប់មក លោកត្រូវបានតែង តាំងជា ប្រធានមន្ត្រីឥណទាន។ មុនចូលមប្រើការងារជាមួយ គ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា ភីអិលស៊ី ។ លោកមានបទពិសោធន៍រយៈពេល៧ឆ្នាំផ្នែកលក់។ ឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ លោកបម្រើការងារជាផ្នែកលក់ខាង ក្រៅនៅក្រុមហ៊ុន SHC (Cambodia) International PTE.Ltd, ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦លោកបម្រើការផ្ទៃលក់ និងគ្រប់គ្រង ស្តុកនៅHip Hop Shope ផ្សារទំនើបសូរិយា។ |
|
|