អំពីយើង | គណៈគ្រប់គ្រង

គណៈគ្រប់គ្រង

 

          លោកឧកញ៉ា តែ តាំងប៉ លោកកើតនៅឆ្នាំ ១៩៥៨ ហើយលោកអាចនិយាយ ៥ ភាសាដូចជា ភាសាខ្មែរ ចិន ថៃ វៀតណាម និងអង់គ្លេស ។ លោកជាពាណិជ្ជករដែលមានទំនិញជាច្រើនដូចជា អង្ករ ដំឡូងមី និងបសុសត្វដទៃទៀតសម្រាប់ផ្គត់ផ្គង់ ក្នុង​ប្រទេស និងប្រទេសជិតខាងដូចជា ប្រទេសថៃ និងវៀតណាមជាដើមតាំងពីឆ្នាំ ១៩៨៦ ។ បន្ទាប់មកលោកបានផ្លាស់ប្តូរមុខជំនួញរបស់លោកទៅជាអ្នកធ្វើជំនួញមាស និងរូបិយប័ណ្ណ ចាប់តាំងពីឆ្នាំ ១៩៨៤ ។ លោកបានចាប់ផ្តើមបង្កើតក្រុមហ៊ុន ដើម្បីផ្គត់ផ្គង់សាប៊ូដល់រដ្ឋាភិបាលរហូតដល់ឆ្នាំ ១៩៩៣ ហើយបន្ទាប់មកលោកក៍បានចូលរួមក្នុងវិស័យអចលនទ្រព្យផងដែរ ។ ចាប់តាំងពីឆ្នាំ ១៩៩៩ មក លោកឧកញ៉ា តែ តាំងប៉ បានធ្វើជាសហប្រធាននៃក្រុមការងារសហគ្រាសធុនតូច និងមធ្យម ឯកជនរបស់រដ្ឋាភិបាល (GPSF) ជាមួយសមភាគីរបស់លោកគឺរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ។ បច្ចុប្បន្ននេះលោកឧកញ៉ា តែ តាំងប៉ ជាសមាជិកក្រុមប្រឹក្សាភិបាល ភាគទុនិក និងជាអគ្គនាយកប្រតិបត្តិរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា ភីអិលស៊ី

       លោកស្រី តែ កលិកា បច្ចុប្បន្ន ជាភាគទុនិកនិងជានាយគ្រប់គ្រងទូទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី ចាប់ពីឆ្នាំ ២០១៥ ដល់បច្ចុប្បន្ន។ ហើយលោកស្រីបានកាន់ដំណែងជា អ្នកចាត់ការទូទៅចាប់តាំងពីខែធ្នូឆ្នាំ ២០១៦ មក​ម៉្លេះ ដែលលោកស្រីទទួលបន្ទុកគ្រប់គ្រង គ្រប់នាយក ដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល នាយកដ្ឋាន     ឥណទាន និងនាយកដ្ឋាន ព័ត៌មានវិទ្យា។ លោកស្រីទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅសាកល វិទ្យាល័យន័រតុនក្នុងឆ្នាំ ២០១៥  និងបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ ២០១១ ។ លោកស្រីជាអតីតប្រធានផ្នែកគ្រប់គ្រងនៃក្រុមហ៊ុន Real Goal Event Management ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ។ ជាពិសេសលោកស្រីមានសម្ថភាពពិសេសដែលអាចនិយាយបានពីរភាសាគឺភាសា អង់គ្លេស និងភាសាចិនយ៉ាងស្ទាត់ជំនាញ។

 

 

 

 

 

​​            លោក កន វិចិត្រ  កើតនៅឆ្នាំ១៩៧៥ ហើយចាប់ផ្តើមអាជីពក្នុងវិស័យធនាគារជាលើកដំបូងក្នុងឆ្នាំ១៩៩៥ ជាបេឡាកររបស់ធនាគារមួយ ក្នុងឆ្នាំ១៩៩៦ លោកបានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកគណនេយ្យ និងកុំព្យូទ័រនៅអង្គការ ឃីដូ។ រហូត​ដល់​ចុង​ឆ្នាំ ១៩៩៧ លោក​បាន​លាលែង​ពី​ធនាគារ ដោយ​ចាប់​អាជីព​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន​មួយ​ក្នុង​ស្រុក​កំណើត។ នៅឆ្នាំ ២០០៣ គាត់បានត្រឡប់មកវិញ ហើយគាត់បានធ្វើការនៅក្នុងផ្នែកវិស័យធនាគារជាបុគ្គលិក ហើយនៅឆ្នាំ ២០០៥ គាត់ត្រូវបានគេតម្លើង   ឋានៈជាគណនេយ្យករ ហើយបន្ទាប់មកត្រូវបានគេតែងតាំងជាជំនួយការនាយកផ្នែកហិរញ្ញវត្ថុរបស់ធនាគារ។ លោកទទួលបន្ទុករៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក៏ដូចជារបាយការណ៍របស់ធនាគារជាតិ និងរៀបចំការបង់ពន្ធប្រចាំខែ និងប្រចាំឆ្នាំ ព្រមទាំងទំនាក់ទំនងជាមួយក្រសួងផ្សេងទៀត ដូចជាក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ ២០០៧ ហើយបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីៗជាច្រើនទាក់ទងនឹងវិស័យ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ពន្ធដារ និងប្រព័ន្ធគ្រប់គ្រងកម្មវិធីផ្សេងៗ។ ក្នុងឆ្នាំ ២០១០ គាត់បានសម្រេចចិត្តផ្លាស់ប្តូរពីធនាគារមួយមកវិស័យមីក្រូហិរញ្ញវត្ថុ។ លោក​បាន​ទទួល​បន្ទុក​ជា​ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​គណនេយ្យ​ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កូរ៉េ​ថ្មី​មួយ​រយៈពេល​ប្រាំពីរ​ឆ្នាំ។ នៅទីនោះ គាត់ទទួលខុសត្រូវលើការងារជាច្រើនរបស់នាយកដ្ឋានហិរញ្ញវត្ថុទាំងមូល។ លើសពីនេះ លោកបានបង្កើតផែនការអាជីវកម្មរយៈពេលប្រាំឆ្នាំ និងបីឆ្នាំសម្រាប់សាខា និងផែនការថវិកា ហើយបានរួមចំណែកដល់ការបង្កើតសាខាទទួលបានជោគជ័យ។ នៅឆ្នាំ ២០១៨ គាត់បានប្តូរមក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី  ។ ក្នុងនាមប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ លោកបានកំណត់នូវគោលការណ៍គ្រប់គ្រងថ្មី និងផែនការមេ និងផែនការសាខា ព្រមទាំងបានផ្លាស់ប្តូរប្រព័ន្ធប្រតិបត្តិការ ( Operation System ) លោកក៏បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរ។ នៅពាក់កណ្តាលឆ្នាំ ២០២០ លោកត្រូវបានតែងតាំងជាអនុប្រធានគ្រប់គ្រងទូទៅ លើសពីនេះទៅទៀត លោកបានកំពុងគ្រប់គ្រងនាយកដ្ឋានទាំងអស់ និងគំនិតផ្តួចផ្តើមដើម្បីដំណើរការឱ្យកាន់តែប្រសើរឡើងនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី  ។

 

               លោក យ៉ាន ណារិទ្ធ កើតនៅឆ្នាំ​ ១៩៧៦ បាន​ចូលបម្រើ​ការងារ​ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងធម្យមកម្ពុជា ភីអិលស៊ី នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២១ មានតួនាទីជា ប្រធាននាយកដ្ឋាន ឥណទាន។  ក្រោយមកបានធ្វើការនៅគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិល​ស៊ី នៅខែ មេសា ក្នុងឆ្នាំ​ ២០១៩ ជា​ប្រធាន​ប្រតិ​បត្តិការ លោក​មាន​បទពិសោធន៍​ការងារ​ជាមួយ​ធនាគារ និងមីក្រូ​ហិរញ្ញ​វត្ថុ​អស់​រយៈពេល​ជាង ១៩​ ឆ្នាំ​​មក​ហើយ។ មុន​ពេល​ចូល​បម្រើ​ការងារ​នៅ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យកម្ពុជា  លោក យ៉ាន ណារិទ្ធ បាន​ធ្វើ​ជាប្រធានប្រតិ្តការ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី បន្ទាប់មក ជា​ប្រធាន​អនុសាខា នាយកសាខា នៅ​គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ភី​អិល​ស៊ី ហើយ​ធ្លាប់​បាន​បម្រើ​ការងារ​ជា នាយក​ភូមិ​ភាគ នៅ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ សហគ្រិន​ភាព ភីអិល​ស៊ី ព្រមទាំង​នៅ ធនាគារ ព្រីនិ៍ ជា​តួនាទី ប្រធាន​ផ្នែក​ផ្តល់​ប្រាក់​កម្ចី ដោយ​ឆ្លង​កាត់​តួនាទី​ជា​ច្រើន​ដូចជា មន្រ្តី​ឥណទាន និង​ប្រាក់​បញ្ញើ​សន្សំ ប្រធាន​អនុ​សាខា នាយក​សាខា នាយក​ភូមិ​ភាគ ប្រធាន​ផ្នែក​ផ្តល់​ប្រាក់​កម្ចី ប្រធានប្រតិបត្តិការ និងចុងក្រោយជា ប្រធាន​នាយកដ្ឋាន ឥណទាន​។ លោក​ទទួល​បាន​សញ្ញា​បត្របរិញ្ញាបត្រ័ ពីសាកល​វិទ្យា​ល័យ​​ ធនធាន​មនុស្ស ផ្នែក​គ្រប់​គ្រង ជំនាញ​ឯកទេស គ្រប់់​គ្រង ក្នុង​ឆ្នាំ​ ២០១០ និង​បរិញ្ញា​បត្រជាន់ខ្ពស់ នៅ​សាកល​វិទ្យា​ល័យ ជាតិគ្រប់គ្រង ឯកទេស​គ្រប់​គ្រង នៅ​ឆ្នាំ​២០១៣ លោក យ៉ាន ណារិទ្ធ ក៏បានចូលរួមវគ្គ​បណ្តុះ​បណ្តាល​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលទាក់​ទង​ទៅ​នឹង​ភាព​ជា​អ្នក​ដឹក​នាំ និងផ្នែក​គ្រប់​គ្រង​ផង​ដែរ។

           លោក នៅ ប្រុស បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ   សម្ព័ន្ធ សមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា ភីអិលស៊ី ក្នុងឆ្នាំ ២០១៩ ដែលមានតួនាទីជាប្រធានមុខងារប្រតិបត្តិតាម។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ​គ្រប់គ្រងអាជីវកម្ម នៅសាកល់វិទ្យាល័យធនធានមនុស្ស​ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ផ្នែកវិទ្យាសាស្ត្រអប់រំនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី​​ប្រទេសកម្ពុជា​។ លោក នៅ ប្រុស ​បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលទាក់ទងនឹងបទប្បញ្ញត្តិ និងគោលការន៍ប្រតិបត្តិតាមរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ការគ្រប់គ្រងរដ្ឋបាល​ និងធនធានមនុស្ស, រដ្ឋបាលសាធារណៈ​ គរុកោស្យកម្រិតវិទ្យាល័យ និងឧត្តមសិក្សា​របស់វិទ្យាស្ថានជាតិអប់រំ​។ មុនគាត់ចូលបម្រើ ការងារក្នុង FASMEC ​គាត់ធ្លាប់បានបម្រើការងារជាប្រធានផ្នែករដ្ឋបាល និងធនធានមនុស្ស​នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសំរឹទ្ធិស័ក។ បច្ចុប្បន្នជាសាស្ត្រាចារ្យ បង្រៀនក្រៅម៉ោង​ផ្នែកវិទ្យាសាស្ត្រ​អប់រំ និងគ្រប់គ្រង ធនាគារ និងហិរញ្ញវត្ថុនៅសាកលវិទ្យល័យ CUS សាកលវិទ្យាល័យវិទ្យាសាស្ត្រ​ និងវិទ្យាស្ថានខ្មែរជំនាន់ថ្មីតាំងពីឆ្នាំ ២០១០​ មក ។

 

               លោក ឈឹម វាសនា បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ក្នុងខែធ្នូ ឆ្នាំ២០២០ ដែលមានតួនាទីជាប្រធានសវនកម្មផ្ទៃក្នុង។ ក្នុងឆ្នាំ២០១២ គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យធនធានមនុស្ស នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ហើយបច្ចុប្បន្ន គាត់ក៏កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសសវនកម្ម ឆ្នាំទី១ នៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ សាខាភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ លោក ឈឹម វាសនា បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញសវនកម្មផ្ទៃក្នុង និងប្រព័ន្ធគ្រប់គ្រង ពីវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងឆ្នាំ២០១៦។ ជាមួយ​និង​អតីត​ភាពការងារ គាត់មានបទពិសោធន៍ការងារ ៥ឆ្នាំក្នុងវិស័យផ្សេងៗដូចជា៖ ​​​ប្រធានផ្នែកសវនកម្មផ្ទៃក្នុង នៃស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប, អនុប្រធានសវនកម្មផ្ទៃក្នុង នៃក្រុមហ៊ុន សុនិន ខប បីស្សឺនីស្ស អេន អ៊ិនវេស្សមេន។

 

 

                 លោក ស៊ិន លាងឆែ កើតនៅឆ្នាំ១៩៨៦ នៅខេត្តកណ្តាល លោក លាងឆែបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង និងទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ លោកលាងឆែមានបទពិសោធន៍ចំនួន១៣ ឆ្នាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកចូលបម្រើការងារ ជាមួយ FASMEC   ក្នុងតួនាទីជាប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល ក្នុងខែកញ្ញា ឆ្នាំ២០២០។ លោកបានបម្រើ ការងារ ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ  អស់រយៈពេលជាង៤ ឆ្នាំ ក្នុងតួនាទីជានាយកប្រតិបត្តិធនធានមនុស្ស និងរដ្ឋបាល  លោកចាប់ផ្តើមបម្រើការងារក្នុងវិស័យហិរញ្ញវត្ថុ ជាមួយ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុចម្រើន  ដែលដំបូងឡើយជាមន្រ្តីឥណទាន បន្ទាប់មកត្រូវបាន តែងតាំងជា នាយកសាខាស្រុក អង្គស្នួល  នាយកសាខាខេត្ដ និងនាយកគ្រប់គ្រងតំបន់ ដែលគ្រប់គ្រងសាខាក្នុងខេត្ត ចំនួន ០៥រួមមាន (ខេត្ត កណ្តាល តាកែវ កំពត កំពង់ស្ពឺ និងកំពង់ធំ) ។

                កញ្ញា ម៉ម សុភា កើតនៅឆ្នាំ ១៩៨៩ នៅរាជធានីភ្នំពេញ។ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ នៃវិទ្យាស្ថានវ៉ានដាគណនេយ្យ ក្នុងឆ្នាំ ២០១៤ សាខាភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ចប់ការសិក្សាវគ្គភ្នាក់ងារពន្ធដា នៃសាលាជាតិពន្ធដា ក្នុងឆ្នាំ ២០១៩។ ជាមួយ​និង​អតីត​ភាពការងារ កញ្ញាមានតួនាទី មន្រ្តីគ្រប់គ្រង់ផ្នែកហិរញ្ញវត្ថុ នៅ​​ BAYTANG Credit Organization ដែលមានទួនាទីទទួលខុសត្រូវចំពោះការគ្រប់គ្រង់ផ្នែកហិរញ្ញវត្ថុ និង ការដោះស្រាយបញ្ហាផេ្សងៗរបស់សាខា និង ការិយាល័យកណ្ដាល ។  កញ្ញាមានបទពិសោធន៍ការងារជាង ៦ ឆ្នាំក្នុងវិស័យធនាគារដោយឆ្លងកាត់មុខងារជាច្រើនដូចជា៖ បេឡាករ ប្រធានបេឡាករ គណនេយ្យករ មន្រ្តីគ្រប់គ្រង់ផ្នែកហិរញ្ញវត្ថុ ​​​។ បច្ចុប្បន្នកញ្ញាបានចូលរួមបម្រើការងារក្នុង គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ សម្ព័ន្ធសមាគម​ សហគ្រាសធុនតូច និងមធ្យមកម្ពុជា​ ភីអិលស៊ី​ ក្នុងតួនាទីអនុប្រធាននាយកដ្ឋានគណនេយ្យ។

           លោក ឡាច ភារៈ  កើតនៅឆ្នាំ ១៩៩៥  លោកបានបញ្ចប់បរិញ្ញាបត្រទេសចរណ៍និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចឆ្នាំ ២០១៧ និងថ្នាក់ភាសាអង់គ្លេសទូទៅនៅមជ្ឈមណ្ឌលភាសា អេអាយ។ ដោយសារ លោកឡាច ភារៈ មានការចាប់អារម្មណ៍នៅក្នុងអាជីពរបស់គាត់នៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ គាត់ក៏បានចាប់យកការងារដំបូងរបស់គាត់ ហើយគាត់បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ចុងឆ្នាំ២០១៥ ដំបូងគាតចាប់ផ្តើមជាមន្រ្តីឥណទានម្នាក់ ដោយថ្នាក់ដឹកនាំបានមើលឃើញថា ការងាររបស់គាត់មានភាពប្រសើរឡើង ជាមួយនឹងកម្រិតគុណភាពការងារ ទៅលើការវាយតម្លៃនិងវិភាគឥណទានបានច្បាស់លាស់ ក្រោយមកក៏ត្រូវបានគេដំឡើងជាមន្ត្រីវិភាគឥណទានក្នុងឆ្នាំ​២០១៩និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកំពស់គុណភាព នៃការស្នើសុំឥណទាននិងធ្វើការវិភាគហានិភ័យដែកកំពុងកើតមានក្នុងពេលបច្ចុប្បន្ន។

 

 

 

                 លោក រី សំណាង កើតនៅឆ្នាំ១៩៩៣ នៅខេត្តតាកែវ។ លោកបានបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកធានាគារហិរញ្ញវត្ថុ នៅវិទ្យាស្ថានសហគ្រិនភាព    កម្ពុជាឥណ្ឌា ក្នុងឆ្នាំ២០១៨ សាខាភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនិងអតិតភាពការងារ លោកមានតួនាទី ជាប្រធានមន្រ្តីឥណទាន នៅ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលមានបទពិសោធន៍ការងារជាង៥ឆ្នាំ ក្នុងវិស័យធនាគារ ដោយឆ្លងកាត់មុខងារជាច្រើនដូចជា មន្រ្តីឥណទាន ប្រធានមន្រ្តីឥណទាន ។ បុច្ចុប្បន្នុ លោកបានចូលរួមបម្រើការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ក្នុងតួនាទី ប្រធានសាខា។

 

 

                   លោក ម៉ន ណាំឈាវ  ភេទ ប្រុស  កើតនៅឆ្នាំ ១០៨៨ ។ លោកបានសិក្សាថ្នាក់បរិញ្ញាបត្រ ច្បាប់(Law) នៅសាកលវិទ្យាល័យគ្រប់គ្រង នឹង សេដ្ឋកិច្ច (UME)   នឹងថ្នាក់ភាសាអង់គ្លេសនៅសាលាចំណេះដឹងទូទៅ អ៊ុកហ្វីដ (OXFORD GENERAL EDUCATION SCHOOL)  ដោយសារលោកមានជំនាញនឹងជំនោចិត្តក្នុងវិស័យ ធនាគារ ហិរញ្ញវត្ថុ ។ គាត់ក៏បានចូលបំរើការងារដំបូងនៅក្រុមហ៊ុន SOVANDAR FINANCE PLC ក្នុងដើមឆ្នាំ2017 ក្នុងតួនាទីជាមន្រ្តីឥណទាន រហូតដល់ឆ្នាំ2018 លោកបានប្លាស់ប្តូរមកចូលបំរើការងារ ក្នុងស្ថាប័នដែលមានវិសាលភាពនឹងប្រតិបត្តិការធំមួយគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ (PRASAC)   ក្នុងតួនាទីជាមន្រ្តីឥណទានដដែល តែរយះពេលមួយឆ្នាំគឺនៅឆ្នាំ2019ដោយសារលោកបំពេញការងារបានល្អទាំងលទ្ធផលការងារនឹងបទពិសោធន៏លោកក៏ត្រូវបានឡើងតួនាទីជាមន្ត្រីឥណទានជាន់ខ្ពស់។ដោយមើលឃើញអំពីវិសាលភាពការងារ នឹង ឪកាសតួនាទីក្នុងបទពិសោធន៏ការងារ លោកបានប្លាស់ប្តូរបទពិសោធន៏ការងារមកចូលបំរើការងារ ក្នុងគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ និរនត្ត៏​ (NIRON)ក្នុងតួនាទីជាប្រធានមន្ត្រីឥណទាន ប្រចាំសាខា​ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។​ នឹងនៅពាក់កណ្តាលឆ្នាំ2021លោកបានត្រូវបាន ស្ថាប័នដំឡើងតួនាទីជា ប្រធានសាខាស្តីទី។ នឹងបច្ចុប្បន្នលោកកំពុងបំរើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័នសមាគម សហគ្រាសធុនតូច នឹង មធ្យមកម្ពុជា ភីអិលស៊ី ​ ហៅកាត់ថា (​FASMEC) ក្នុងតួនាទីជា ប្រធានមន្រ្តីឥណទាន ប្រចាំសាខា ការិយាល័យកណ្តាល ។

 

 

                    លោក ជួន កង  កើតនៅឆ្នាំ ១៩៨៦ នៅខេត្តព្រៃវែង។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងអាជីវកម្ម នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងឆ្នាំ ២០១០ សាខាភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយ​និង​អតីត​ភាពការងារ លោកមានតួនាទី ប្រធានសាខា នៅ​​ MONGKUL PHNOM PENH FINANCE Plc. ដែលមានទតួនាទីទទួលខុសត្រូវចំពោះការងារគ្រប់គ្រងនៅក្នុងសាខា និង ការដោះស្រាយបញ្ហាផេ្សងៗរបស់សាខា​។  លោក​មានបទពិសោធន៍ការងារជាង៩ឆ្នាំ ក្នុងវិស័យធនាគារ  ដោយឆ្លងកាត់មុខងារជាច្រើនដូចជា៖មន្រ្តីឥណទាន ប្រធានមន្រ្តីឥណទាន និង ប្រធានសាខា។ បច្ចុប្បន្ន លោកបានចូលរួមបម្រើការងារក្នុងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ សម្ព័ន្ធសមាគម​ សហគ្រាសធុនតូច និងមធ្យមកម្ពុជា​ ភីអិលស៊ី​ ក្នុងតួនាទី ប្រធានមន្រ្តីឥណទាន ។

     ​        លោក បូណា មន្នី បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ក្នុងខែធ្នូ ឆ្នាំ ២០២០។លោកបានបញ្ចប់ការសិក្សាថ្នាក់បញ្ញបត្រ ព័ត៍មានវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ ២០២១។ ជាមួយអតីតភាពការងារ គាត់មានបទពិសោធន៍ការងារ១ឆ្នាំក្នុងវិស័យ Core-Banking System តួនាទីជា System Support នៅក្នុងក្រុមហ៊ុន TriCube Cambodia ដែលមានទំនួលខុសត្រូវចំពោះការគ្រប់គ្រងបញ្ហាដែលកើតមានឡើងលើប្រព័ន្ធ Core-Banking System ហើយជួយសម្រួលអោយកាន់តែប្រសើរឡើងនូវលំហូរប្រតិបត្តិការងារនៅក្នុងប្រព័ន្ធ។

លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ជាមន្ត្រីព័ត៍មានវិទ្យា ហើយបច្ចុប្បន្នលោកបានដំឡើងតួនាទីជា អនុប្រធាននាយកដ្ឋានព័ត៍មានវិទ្យា។

 

 

​​                    កញ្ញា អោ សំណយ កើតនៅឆ្នាំ ១៩៩៣ នៅខេត្តព្រៃវែង។ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ នៃសកលវិទ្យាល័យ ធនធានមនុស្សនៃកម្ពុជា ក្នុងឆ្នាំ ២០១៥ សាខាភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយ​និង​អតីត​ភាពការងារ កញ្ញាមានតួនាទីជា បេឡាករ នៅ​​ Prime MF Microfinance ដែលមានទួនាទីទទួលខុសត្រូវចំពោះការទទួលសាច់ប្រាក់ពីអតិថិជន និង បានវិវឌ្ឍន៍ខ្លួនក្លាយជា ជំនួយការគណនរយ្យករ ប្រចាំនៅសាខាស្រុកអង្គស្នួល ។  កញ្ញាមានបទពិសោធន៍ការងារជាង ៤ ឆ្នាំក្នុងវិស័យធនាគារ  ដោយឆ្លងកាត់មុខងារជាច្រើនដូចជា៖ បេឡាករ ជំនួយការគណនេយ្យករ​​​។ ដែលបច្ចុប្បន្ន កញ្ញាបានចូលរួមបម្រើការងារក្នុង គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ សម្ព័ន្ធសមាគម​ សហគ្រាសធុនតូច និងមធ្យមកម្ពុជា​ ភីអិលស៊ី​ ក្នុងតួនាទីជាប្រធានបេឡាករ ប្រចាំការិយាល័យកណ្ដាល ។