លោកឧកញ៉ា តែ តាំងប៉ លោកកើតនៅឆ្នាំ ១៩៥៨ ហើយលោកអាចនិយាយ ៥ ភាសាដូចជា ភាសាខ្មែរ ចិន ថៃ វៀតណាម និងអង់គ្លេស ។ លោកជាពាណិជ្ជករដែលមានទំនិញជាច្រើនដូចជា អង្ករ ដំឡូងមី និងបសុសត្វដទៃទៀតសម្រាប់ផ្គត់ផ្គង់ ក្នុងប្រទេស និងប្រទេសជិតខាងដូចជា ប្រទេសថៃ និងវៀតណាមជាដើមតាំងពីឆ្នាំ ១៩៨៦ ។ បន្ទាប់មកលោកបានផ្លាស់ប្តូរមុខជំនួញរបស់លោកទៅជាអ្នកធ្វើជំនួញមាស និងរូបិយប័ណ្ណ ចាប់តាំងពីឆ្នាំ ១៩៨៤ ។ លោកបានចាប់ផ្តើមបង្កើតក្រុមហ៊ុន ដើម្បីផ្គត់ផ្គង់សាប៊ូដល់រដ្ឋាភិបាលរហូតដល់ឆ្នាំ ១៩៩៣ ហើយបន្ទាប់មកលោកក៍បានចូលរួមក្នុងវិស័យអចលនទ្រព្យផងដែរ ។ ចាប់តាំងពីឆ្នាំ ១៩៩៩ មក លោកឧកញ៉ា តែ តាំងប៉ បានធ្វើជាសហប្រធាននៃក្រុមការងារសហគ្រាសធុនតូច និងមធ្យម ឯកជនរបស់រដ្ឋាភិបាល (GPSF) ជាមួយសមភាគីរបស់លោកគឺរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ។ បច្ចុប្បន្ននេះលោកឧកញ៉ា តែ តាំងប៉ ជាសមាជិកក្រុមប្រឹក្សាភិបាល ភាគទុនិក និងជាអគ្គនាយកប្រតិបត្តិរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា ភីអិលស៊ី ។ |
|
![]() |
លោក នៅ ប្រុស បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធ សមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា ភីអិលស៊ី ក្នុងឆ្នាំ ២០១៩ ដែលមានតួនាទីជាប្រធានមុខងារប្រតិបត្តិតាម។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម នៅសាកល់វិទ្យាល័យធនធានមនុស្ស និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រអប់រំនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីប្រទេសកម្ពុជា។ លោក នៅ ប្រុស បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលទាក់ទងនឹងបទប្បញ្ញត្តិ និងគោលការន៍ប្រតិបត្តិតាមរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ការគ្រប់គ្រងរដ្ឋបាល និងធនធានមនុស្ស, រដ្ឋបាលសាធារណៈ គរុកោស្យកម្រិតវិទ្យាល័យ និងឧត្តមសិក្សារបស់វិទ្យាស្ថានជាតិអប់រំ។ មុនគាត់ចូលបម្រើ ការងារក្នុង FASMEC គាត់ធ្លាប់បានបម្រើការងារជាប្រធានផ្នែករដ្ឋបាល និងធនធានមនុស្សនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសំរឹទ្ធិស័ក។ បច្ចុប្បន្នជាសាស្ត្រាចារ្យ បង្រៀនក្រៅម៉ោងផ្នែកវិទ្យាសាស្ត្រអប់រំ និងគ្រប់គ្រង ធនាគារ និងហិរញ្ញវត្ថុនៅសាកលវិទ្យល័យ CUS សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងវិទ្យាស្ថានខ្មែរជំនាន់ថ្មីតាំងពីឆ្នាំ ២០១០ មក ។ |
![]() |
លោក ប្រាក់ សំណាង បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ក្នុងខែវិច្ឆិការ ឆ្នាំ ២០២២ ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បញ្ញបត្រ ព័ត៍មានវិទ្យាពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងឆ្នាំ២០០៩។ ជាមួយអតីតភាពការងារ គាត់មានបទពិសោធន៍ការងារ៩ឆ្នាំក្នុងវិស័យ Core-Banking System តួនាទីជា មន្ត្រីព័ត៌មានវិទ្យាជាន់ខ្ពស់ នៅក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលមានទំនួលខុសត្រូវចំពោះការគ្រប់គ្រងបញ្ហាដែលកើតមានឡើងលើប្រព័ន្ធ Core-Banking System ហើយជួយសម្រួលអោយកាន់តែប្រសើរឡើងនូវលំហូរប្រតិបត្តិការងារនៅក្នុងប្រព័ន្ធ។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ជាប្រធាននាយកដ្ឋានព័ត៍មានវិទ្យា។
|
![]() |
កញ្ញា អោ សំណយ កើតនៅឆ្នាំ ១៩៩៣ នៅខេត្តព្រៃវែង។ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ នៃសកលវិទ្យាល័យ ធនធានមនុស្សនៃកម្ពុជា ក្នុងឆ្នាំ ២០១៥ សាខាភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយនិងអតីតភាពការងារ កញ្ញាមានតួនាទីជា បេឡាករ នៅ Prime MF Microfinance ដែលមានទួនាទីទទួលខុសត្រូវចំពោះការទទួលសាច់ប្រាក់ពីអតិថិជន និង បានវិវឌ្ឍន៍ខ្លួនក្លាយជា ជំនួយការគណនរយ្យករ ប្រចាំនៅសាខាស្រុកអង្គស្នួល ។ កញ្ញាមានបទពិសោធន៍ការងារជាង ៤ ឆ្នាំក្នុងវិស័យធនាគារ ដោយឆ្លងកាត់មុខងារជាច្រើនដូចជា៖ បេឡាករ ជំនួយការគណនេយ្យករ។ ដែលបច្ចុប្បន្ន កញ្ញាបានចូលរួមបម្រើការងារក្នុង គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ក្នុងតួនាទីជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ប្រចាំការិយាល័យកណ្ដាល ។
|
![]() |
លោក ជួន កង កើតនៅឆ្នាំ ១៩៨៦ នៅខេត្តព្រៃវែង។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងអាជីវកម្ម នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងឆ្នាំ ២០១០ សាខាភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយនិងអតីតភាពការងារ លោកមានតួនាទី ប្រធានសាខា នៅ MONGKUL PHNOM PENH FINANCE Plc. ដែលមានទតួនាទីទទួលខុសត្រូវចំពោះការងារគ្រប់គ្រងនៅក្នុងសាខា និង ការដោះស្រាយបញ្ហាផេ្សងៗរបស់សាខា។ លោកមានបទពិសោធន៍ការងារជាង៩ឆ្នាំ ក្នុងវិស័យធនាគារ ដោយឆ្លងកាត់មុខងារជាច្រើនដូចជា៖មន្រ្តីឥណទាន ប្រធានមន្រ្តីឥណទាន និង ប្រធានសាខា។ បច្ចុប្បន្ន លោកបានចូលរួមបម្រើការងារក្នុងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ក្នុងតួនាទី ប្រធានមន្រ្តីឥណទាន ជាប្រធានសាខាតាខ្មៅ និងជាអនុប្រធាននាយកដ្ឋានឥណទាន បច្ចុប្បន្នផងដែរ។ |
![]() |
លោក ម៉ន ណាំឈាវ ភេទ ប្រុស កើតនៅឆ្នាំ ១៩៩៨ ។ លោកបានសិក្សាថ្នាក់បរិញ្ញាបត្រ ច្បាប់(Law) នៅសាកលវិទ្យាល័យគ្រប់គ្រង នឹង សេដ្ឋកិច្ច (UME) នឹងថ្នាក់ភាសាអង់គ្លេសនៅសាលាចំណេះដឹងទូទៅ អ៊ុកហ្វីដ (OXFORD GENERAL EDUCATION SCHOOL) ដោយសារលោកមានជំនាញនឹងជំនោចិត្តក្នុងវិស័យ ធនាគារ ហិរញ្ញវត្ថុ ។ គាត់ក៏បានចូលបំរើការងារដំបូងនៅក្រុមហ៊ុន SOVANDAR FINANCE PLC ក្នុងដើមឆ្នាំ2017 ក្នុងតួនាទីជាមន្រ្តីឥណទាន រហូតដល់ឆ្នាំ2018 លោកបានប្លាស់ប្តូរមកចូលបំរើការងារ ក្នុងស្ថាប័នដែលមានវិសាលភាពនឹងប្រតិបត្តិការធំមួយគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ (PRASAC) ក្នុងតួនាទីជាមន្រ្តីឥណទានដដែល តែរយះពេលមួយឆ្នាំគឺនៅឆ្នាំ2019ដោយសារលោកបំពេញការងារបានល្អទាំងលទ្ធផលការងារនឹងបទពិសោធន៏លោកក៏ត្រូវបានឡើងតួនាទីជាមន្ត្រីឥណទានជាន់ខ្ពស់។ដោយមើលឃើញអំពីវិសាលភាពការងារ នឹង ឪកាសតួនាទីក្នុងបទពិសោធន៏ការងារ លោក បានប្លាស់ប្តូរបទពិសោធន៏ការងារមកចូលបំរើការងារ ក្នុងគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ និរនត្ត៏ (NIRON)ក្នុងតួនាទីជាប្រធានមន្ត្រីឥណទាន ប្រចាំសាខាស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ នឹងនៅពាក់កណ្តាលឆ្នាំ2021លោកបានត្រូវបាន ស្ថាប័នដំឡើងតួនាទីជា ប្រធានសាខាស្តីទី។ នឹងបច្ចុប្បន្នលោកកំពុងបំរើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័នសមាគម សហគ្រាសធុនតូច នឹង មធ្យមកម្ពុជា ភីអិលស៊ី ហៅកាត់ថា (FASMEC) ក្នុងតួនាទីជា ប្រធានមន្រ្តីឥណទាន ប្រចាំសាខា ការិយាល័យកណ្តាល ហើយត្រូវបានតំទ្បើងតួនាទីជាប្រធានសាខាព្រះនរោត្តម ។ |
|