អំពីយើង | ប្រវត្តិសង្ខេប

ប្រវត្តិសង្ខេប

FASMEC'S HISTORY AND PROFILE

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម កម្ពុជា ភីអិលស៊ី ដែលមានអាសយដ្ឋាន ស្ថិតនៅអាគារលេខ តេ១៦៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅទល់មុខក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ជិតស្តុបចំការមន។ ជាគ្រឹះស្ថានឯកជនសុទ្ធសាធ ដែលទទួលបាន អាជ្ញាបណ្ណពីធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥ ហើយគ្រឹះស្ថានក៏បាន​ចុះបញ្ជី​ជា​មួយ​ក្រ​សួ​ងពាណិជ្ជកម្មនិងទទួលបានវិញ្ញាបនបត្រអាជីវកម្មនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ ភ្លាមៗនោះ គ្រឹះស្ថានមី​ក្រូ​ហិ​រញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី បានបើកសម្ពោធ​ជាផ្លូវការ​ហើយ​បានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី០៧ ខែ​កញ្ញា ឆ្នាំ២០១៥ នៅថ្ងៃដដែល។ ក្នុងឆ្នាំ​ ២០១៩ គ្រឹះស្ថានបានពង្រីកបន្ថែមនូវសាខាមួយទៀត ដែលមានអាសយដ្ឋាន ផ្ទះលេខ ១៥ EoE1 ផ្លូវ ហាយវ៉េលេខ២១ ភូមិ ព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ។ គោលបំណងពង្រីកប្រតិបត្តិការរបស់យើង គឺដើម្បីសម្រួលដល់អតិថិជនក្នុងការបើកប្រាក់ និងបង់ប្រាក់ និងជូនដំណោះស្រាយដល់អតិថិជន ជាពិសេសគ្រឹះស្ថានបានបង្កើតប្រព័ន្ធ Call Center និង Hotline សម្រាប់ការទំនាក់ទំនង ដើម្បីធ្វើការឆ្លើយតបបណ្តឹង និងសំណួរផ្សេងៗរបស់អតិថិជន ឱ្យទាន់ពេលវេលាប្រកបដោយតម្លាភាព ។