អំពីយើង | ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល

 

លោក រស់ ហេងប៊ុន

ប្រធានក្រុមប្រឹក្សាភិបាល

នៅក្នុងឆ្នាំ ២០២១ វិបត្តិជំងឺកូវីដ-១៩ នៅបន្តអូសបន្លាយ គួបផ្សំនឹងការលេចឡើងនូវរលកថ្មីនៃជំងឺកូវីដ-១៩ បណ្តាល   មកពីវីរុសបំប្លែងខ្លួនប្រភេទថ្មី រួមមាន ឌែលតា និងអូមីក្រុង​ជាដើម បើទោះជាមានការផលិត និងចែកចាយវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ក្នុងទ្រង់ទ្រាយធំទូទាំងសកលលោកក្តី។​ ទោះបីជា​បាន​ប្រឈម ​នឹង​ភាព​តានតឹង​ពីបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩​ និង​ឥទ្ធិពល ​នៃ​ប្រក្រតី​កម្ម ​នៃ​គោលនយោបាយ​ហិរញ្ញវត្ថុ​ ក្នុង​ប្រទេស អភិវឌ្ឍន៍​មួយ​ចំនួន​ក៏​ដោយ កំណើនសេដ្ឋកិច្ច ​ពិភពលោក និង​តំបន់​ នៅតែ មាន​ភាពល្អ​ប្រសើរ និង​បាន​  ផ្តល់​កាលានុវត្តភាពល្អ​ដល់​សេដ្ឋកិច្ច​កម្ពុជា។ ក្រោមការដឹកនាំ ប្រកប​ដោយ គតិបណ្ឌិត និងចក្ខុវិស័យប្រាកដ និយមរបស់ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យសេដ្ឋកិច្ច កម្ពុជាបន្តកំណើនទាប ៣,០% នៅឆ្នាំ២០២១​ យោងតាមរបាយការណ៍ ធនាគារជាតិនៃកម្ពុជា គឺប្រហាក់ប្រហែល នឹងកំណើនឆ្នាំ២០២០ ដែលគាំទ្រដោយ វិស័យរោងចក្រ សហគ្រាសសំណង់ និងទេសចរណ៍ បើទោះបីវិស័យកសិកម្ម មានកំណើនតិចតួចយ៉ាងណាក្តី។ ទន្ទឹមនឹងនេះ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានបន្តរីកចម្រើនគួរឲ្យកត់សម្គាល់ប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ ក្នុងដំណាច់ឆ្នាំ២០២១ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដែលកំពុងប្រតិបត្តិការរួមមានធនាគារពាណិជ្ជសរុប ចំនួន៥៧ ធនាគារឯកទេសសរុប ចំនួន០៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបចំនួន៥៧ ( ៦គ្រឹះស្ថានជា គ្រឹះស្ថានទទួលប្រាក់បញ្ញើ)   ហើយ២០គ្រឹះស្ថាន ជាភ្នាក់ងារសេវាទូទាត់ គ្រឹះស្ថានឥណទានជនបទ សរុបចំនួន ២៤៨ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុសរុប ចំនួន ១៥។

ដោយឡែកនៅ ២០២១ នេះ  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាស ធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី បានយកចិត្តទុកដាក់ លើកម្ពស់ប្រាក់រៀលអនុលោមតាម ការណែនាំ របស់ធនាគារជាតិនៃកម្ពុជា ដោយគ្រឹះស្ថានបានអនុវត្តយុទ្ធសាស្រ្តផ្សព្វផ្សាយតាមគ្រប់រូបភាព ដូចជាការផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ការផ្សព្វផ្សាយនៅតាមភូមិស្រុកនានា ដែលជាតំបន់សក្តានុពល ដើម្បីជម្រុញ និង ទាក់ទាញការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់តែទូលំទូលាយថែមទៀត ដោយផ្តល់នូវ ២០២១ លក្ខខណ្ឌពិសេស ជាច្រើនសម្រាប់ អតិថិជន។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ផលបត្រឥណទានជាប្រាក់រៀលរបស់ គ្រឹះស្ថាន ទទួលបាន ៩៤៤,៤៥០,៧០០រៀល ស្មើនឹង ៧,៥០% នៃផលបត្រឥណទានសរុប។

នៅឆ្នាំនេះផងដែរ គ្រឹះស្ថានបានបើកដំណើរការសាខាថ្មីកួរស្រូវ​បន្ថែមនៅខណ្ឌដង្កោរាជធានីភ្នំពេញ​ ដើម្បីពង្រីកតំបន់ប្រតិបត្តិការ និងជម្រុញកំណើន ការប្រើប្រាស់សេវាឥណទាន ឱ្យកាន់តែទូលំទូលាយ សម្រាប់អតិថិជនសក្តានុពលរបស់គ្រឹះស្ថាន ក៏ដូចជាចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជន។ គ្រឹះស្ថានទទួលបាន សមិទ្ធផលគាប់ប្រសើរ ដោយក្នុងនោះដែរ​ផលប័ត្រឥណទានជាប្រាក់ដុល្លារ​សរុបចំនួន៣,០៩០,៩៥៥ដុល្លារអាមេរិក ដែលមានចំនួនគណនីអតិថិជនចំនួន ២០៦ និងមានគណនីអតិថិជនជាបុរសចំនួន ១៤៥  គឺមានគណនីជានារីចំនួន ៦១ គណនី និងឥណទានមិនដំណើរការមានកម្រិតទាបត្រឹមតែ២% ដែលបង្ហាញ ពីប្រសិទ្ធភាពនៃការដឹកនាំ ចាត់ចែង និងភាពជោគជ័យ របស់អតិថិជន។ លើសពីនេះទៀត ដើម្បីធានាឲ្យបាននូវការអនុលោមតាមច្បាប់បទប្បញ្ញត្តិ សារាចរណ៍ និងសេចក្តីណែនាំផ្សេងៗ នៅក្នុងដំណើការអាជីវកម្ម នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម សម្រាប់គ្រឹះស្ថានមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការត្រួតពិនិត្យ ការគ្រប់គ្រងហានិភ័យ តាមរយៈវិធីសាស្រ្ត ជាក់លាក់ដែលបានបង្កើតឡើង សម្រាប់ធ្វើការ វាយតម្លៃហានិភ័យ ដែលប្រឈម និងផលប៉ះពាល់នៃហានិភ័យយ៉ាងមានប្រសិទ្ធភាព។

ជាចុងក្រោយ ខ្ញុំបាទសូមធ្វើការថ្លែងអំណរគុណ ចំពោះអតិថិជនទាំងអស់ ដែលបានគាំទ្រនូវផលិតផល និងសេវាកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាស ធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី ប្រកបដោយសុឆន្ទៈរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមជាតិទាំងមូល។ ខ្ញុំបាទ ក៏សូមសម្តែងការកោតសរសើរ ដោយស្មោះផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដែលមានការ ប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន យ៉ាងស្វិតស្វាញ ដើម្បីនាំមកនូវសមិទ្ធផលដ៏ធំធេង សម្រាប់គ្រឹះស្ថានរហូតមកដល់ពេលបច្ចុប្បន្ននេះ។

តាងនាមជាឱ្យ​ប្រធានក្រុមប្រឹក្សាភិបាល ខ្ញុំបាទសូមថ្លែងអំណរគុណដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសចំពោះ ធនាគារជាតិនៃកម្ពុជា ដែលបានផ្តល់ការសហការ និងគាំទ្រចំពោះ​គ្រឹះស្ថានយើងខ្ញុំយ៉ាងល្អប្រសើរ នាពេលកន្លងមក និងពេលអនាគតផងដែរ​។