អំពីយើង | សមាជិកក្រុមប្រឹក្សាភិបាលនិង​អគ្គនាយក

សមាជិកក្រុមប្រឹក្សាភិបាលនិង​អគ្គនាយក

 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជន និងសាធារណជនបន្ទាប់ពីគ្រឹះស្ថានទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៥។ ការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះឡើង គឺដោយសារការ មើលឃើញនូវ តួនាទីដ៏សំខាន់របស់សហគ្រាសធុនតូច និងមធ្យមនៅក្នុង រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា ដែលបានជួយដល់ការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។ សហគ្រាសធុនតូច និងមធ្យមបានជួយ (១)​ បង្កើតការងារ នៅនឹងកន្លែងដល់ប្រជាពលរដ្ឋកម្ពុជា (២)​បង្កើនប្រាក់ចំណូល សម្រាប់អ្នកដែលមានចំណូលទាប និងជនងាយរងគ្រោះ (៣) ជម្រុញកំណើនសេដ្ឋកិច្ចរក្សាស្ថេរភាពសង្គម និងចូលរួមការរីកដុះដាលនៃវិស័យឯកជនយ៉ាងឆាប់រហ័សទៀតផងដែរ។ បញ្ហាប្រឈមដ៏ធំរបស់សហគ្រាសធុនតូច និងបញ្ហាប្រឈមដ៏ធំរបស់សហគ្រាសធុនតូច និងមធ្យម គឺបញ្ហាការទទួលបាននូវហិរញ្ញប្បទាន តាមការសិក្សាកន្លងទៅ​របស់ IFC (International Finance Cooperation) ក៏ដូចជា CDRI (Cambodia Development Resource Institute) បានបង្ហាញជាពិសេស មីក្រូសហគ្រាស សហគ្រាសខ្នាតតូចនៅតែបន្ដជួបការ លំបាកជាច្រើនក្នុង ការទទួលបានកម្ចីពីធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយសារតែលក្ខខណ្ឌ តម្រូវឲ្យមាន ទ្រព្យ បញ្ចាំខ្ពស់ពេក យន្ដការណ៍ក្នុងការទទួលប្រាក់កម្ចីនៅមានលក្ខណៈស្មុគស្មាញ និងបញ្ហាផ្នែក ខាងក្នុង របស់ មីក្រូសហគ្រាស និងសហគ្រាស ខ្នាតតូចខ្លួនឯងផ្ទាល់ ដូចជាមិនបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់គ្មាន ផែនការអាជីវកម្ម ការរៀបចំខ្លួនឲ្យស្របតាមច្បាប់ (ការចុះបញ្ជី) ។ល។ ដោយមើលឃើញបញ្ហានេះតែមិនទាន់ត្រូវបានដោះស្រាយ ដូចនេះក្រុមប្រឹក្សាភិបាល នៃ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានប្រជុំពិភាក្សាគ្នា ថាគួរតែបង្កើត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីអាចផ្ដល់ជាកម្ចីទៅឲ្យសមាជិក ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមផ្សេងទៀត ដែលបាននឹងកំពុងជួបនូវបញ្ហាទាំងនេះ។ ក្រោយពីសម្រេចបង្កើតឲ្យមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះហើយ យើងបានចាប់ផ្ដើម កៀងគរទុនវិនិយោគពីសមាជិកក្រុមប្រឹក្សាភិបាលជាលើកដំបូងចំនូន​១​លានដុល្លារ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា ភីអិលស៊ី និងប្រើប្រាស់ ឲ្យអស់ពីសម្ថភាពរបស់ខ្លួននៅក្នុងយុគៈសម័យនៃការផ្លាស់ប្ដូរ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើឲ្យប្រសើរឡើងនូវ បរិស្ថានធុរៈកិច្ចនៅកម្ពុជា ធ្វើយ៉ាងណាឲ្យការធ្វើអាជីវកម្មរបស់សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង និងអភិវឌ្ឍន៍ទៅមុខជានិរន្តន៍។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា ភីអិលស៊ីនេះ មានផ្តល់នូវផលិតផល និង សេវាកម្មហិរញ្ញវត្ថុជាច្រើនដូចជា  ឥណទានទូទៅ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម ឥណទានសម្រាប់ សមាជិករបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា និង មានសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត។

ទន្ទឹមនឹងនេះដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា ភីអិលស៊ី មាន ២ សាខា ហើយនឹងមានគម្រោងពង្រីកសាខាតាមបណ្តាខេត្តនានានៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះទៅទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា ភីអិលស៊ី នឹងបង្កើនសេវាផ្សេងៗ នាពេលអនាគតដើម្បីបំពេញតម្រូវការរបស់អតិថិជន។ គោលបំណងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា ភីអិលស៊ី គឺ ដើម្បីក្លាយជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេដែលមានសុវត្ថិភាព ជឿទុកចិត្ត សេវារហ័ស ឯកសារងាយស្រួល និងមានភាពបត់បែន​​ដែលផ្តល់ជូនគ្រប់តាមតម្រូវការរបស់អតិថិជន​។

គុណ​តម្លៃរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា ភីអិលស៊ីគឺ ផ្តល់ទំនុកចិត្តខ្ពស់ជូនអតិថិជន ផ្តល់នូវភាពជឿជាក់ ផ្តល់នូវទំនាក់ទំនងល្អ ជាមួយសេវាកម្មរហ័សទាន់ចិត្ត។ បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា ភីអិលស៊ី បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាកម្មហិរញ្ញវត្ថុជូនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។  ដូចនេះហើយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា ភីអិលស៊ី នឹង​ប្រើប្រាស់​សក្តានុពល​ផ្នែក​ហិរញ្ញវត្ថុ និងព្ងរីកបណ្តាញសាខាឱ្យបានច្រើន និងបច្ចេកវិទ្យាទំនើបរបស់គ្រឹះស្ថាន ក្នុងការពង្រីកប្រតិបត្តិការ ដើម្បីបំពេញ​តម្រូការ​ផ្នែក​ហិរញ្ញវត្ថុជូនអតិថិជននៅក្នុងប្រទេសកម្ពុជា។