|
|
លោក ឧកញ៉ា តែ តាំងប៉ លោកឧកញ៉ា ជាប្រធាននាយកប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាល និងភាគទុនិក តំណាងឱ្យសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដែលមានភាគហ៊ុនចំនួន៤.២៩% នៃភាគហ៊ុនសរុប ។ លោក ឧកញ៉ា ជាស្ថាបនិកម្នាក់ក្នុងការបង្កើតគ្រឹះស្ថាននេះឡើង គោលសំដៅគោលបំណងចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ លើកកម្ពស់កម្រិតស្តង់ដារការរស់នៅរបស់ពលរដ្ឋកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ដោយផ្អែកលើគោលការណ៍ ចក្ខុវិស័យ បេសកកម្ម និងតម្លៃស្នូល។ |
|
|
លោកស្រី តែ កលិកា លោកស្រីជាម្ចាស់ភាគទុនិកធំជាងគេ ដែលលោកស្រីបានកាន់កាប់ភាគហ៊ុនចំនួន៤២.៨៦% នៃភាគហ៊ុនសរុប ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យម កម្ពុជាភីអិលស៊ីនេះ។ |
|
|
លោកស្រី ឌឹម សុភាវ័ន្ត លោកស្រីជាម្ចាស់ភាគទុនិកម្នាក់ ដែលលោកស្រីបានកាន់កាប់ភាគហ៊ុនចំនួន២១.៤៣% នៃភាគហ៊ុនសរុបក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យម កម្ពុជាភីអិលស៊ីនេះ។ |
|
|
លោកស្រី អែតដា ឡុងធិតាវី លោកស្រីជាម្ចាស់ភាគទុនិកម្នាក់ដែលបានកាន់កាប់ភាគហ៊ុនចំនួន១៧.១៤% នៃភាគហ៊ុនសរុប។ ក្រៅពីមានភាគទុនជាមួយគ្រឹះស្ថាននេះ លោកស្រីជាម្ចាស់ក្រុមហ៊ុនបញ្ចាំ និងក្រុមហ៊ុនរៀបចំធ្វើឯកសារនានាទាក់ទងនឹងវិស័យទេសចរណ៍ ហើយលោកស្រីមានក្រុមហ៊ុនជាច្រើនផ្សេងៗទៀត។ |
|
|
លោករស់ ហេងប៊ុន លោកជាប្រធានក្រុមប្រឹក្សាភិបាល និងជាភាគទុនិកផងដែរ លោកមានភាគហ៊ុនចំនួន១៤.២៩% នៃភាគហ៊ុនសរុប នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យម កម្ពុជាភីអិស៊ី នេះ។ |