![]() លោក រស់ ហេងប៊ុន ប្រធានក្រុមប្រឹក្សាភិបាល លោក រស់ ហេងប៊ុន កើតក្នុងឆ្នាំ១៩៨១ មានសញ្ជាតិខ្មែរ កើតនៅខេត្តបាត់ដំបង លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្ម នៅ សាកលវិទ្យាល័យមេគង្គកម្ពុជា ក្នុងឆ្នាំ២០០៨ ។ បច្ចុប្បន្នលោកជាអ្នកដឹកនាំក្រុមហ៊ុនអចលនវត្ថុឯកជនមួយ និងមានតួនាទីជាមួយក្រុមហ៊ុនជាច្រើនទៀត លោកមានបទពិសោធជាច្រើនឆ្នាំជាមួយ វិស័យអចលនវត្ថុយ៉ាងច្បាស់លាស់។ ក្នុងឆ្នាំ២០១៧ ដោយលោកមើលឃើញវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនេះមានការជឿនលឿន លោកក៏បានចូលប្រលូកក្នុងវិស័យនេះ ជាម្ចាស់ភាគទុនិក និងបន្ទាប់មកត្រូវបានគេតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា ភីអិលស៊ី រហូតដល់ពេលបច្ចុប្បន្ននេះ ។ |
|
![]() លោកឧកញ៉ា តែ តាំងប៉ សមាជិកក្រុមប្រឹក្សាភិបាល ភាគទុនិក និងជាអគ្គនាយកប្រតិបត្តិ លោកឧកញ៉ា តែ តាំងប៉ លោកកើតនៅឆ្នាំ ១៩៥៨ ហើយលោកអាចនិយាយ ៥ ភាសាដូចជា ភាសាខ្មែរ ចិន ថៃ វៀតណាម និងអង់គ្លេស ។ លោកជាពាណិជ្ជករដែលមានទំនិញជាច្រើនដូចជា អង្ករ ដំឡូងមី និងបសុសត្វដទៃទៀតសម្រាប់ផ្គត់ផ្គង់ ក្នុងប្រទេស និងប្រទេសជិតខាងដូចជា ប្រទេសថៃ និងវៀតណាមជាដើមតាំងពីឆ្នាំ ១៩៨៦។ បន្ទាប់មកលោកបានផ្លាស់ប្តូរមុខជំនួញរបស់លោកទៅជាអ្នកធ្វើជំនួញមាស និងរូបិយវត្ថុ ចាប់តាំងពីឆ្នាំ ១៩៨៤ ។ លោកបានចាប់ផ្តើមបង្កើតក្រុមហ៊ុន ដើម្បីផ្គត់ផ្គង់សាប៊ូដល់រដ្ឋាភិបាលរហូតដល់ឆ្នាំ ១៩៩៣ ហើយបន្ទាប់មកលោកក៏បានចូលរួមក្នុងវិស័យអចលនទ្រព្យផងដែរ ។ ចាប់តាំងពីឆ្នាំ ១៩៩៩ មក លោកឧកញ៉ា តែ តាំងប៉ បានធ្វើជាសហប្រធាននៃក្រុមការងារសហគ្រាសធុនតូច និងមធ្យម ឯកជនរបស់រដ្ឋាភិបាល (GPSF) ជាមួយសមភាគីរបស់លោកគឺរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា។ បច្ចុប្បន្ននេះលោកឧកញ៉ា តែ តាំងប៉ ជា សមាជិកក្រុមប្រឹក្សាភិបាល របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា ភីអិលស៊ី ។ |
![]() លោកស្រី អែតដា ឡុងធិតាវី សមាជិកក្រុមប្រឹក្សាភិបាល លោកស្រី អែតដា ឡុងធិតាវី កើតនៅក្នុងឆ្នាំ ១៩៨៦ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ នៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៦។ នៅក្នុងកំឡុងឆ្នាំ២០១៨ លោកស្រីបានចាប់ផ្តើមអាជីពរបស់គាត់ក្នុងវិស័យក្រុមហ៊ុនហាងបញ្ចាំជាលើកដំបូង ដែលមានតួនាទីជាប្រធានគ្រប់គ្រងរដ្ឋបាល និងគណនេយ្យហិរញ្ញវត្ថុ លោកស្រីជាអ្នកត្រួតពិនិត្យរាល់របាយការណ៍ហិរញ្ញវត្ថុ ត្រួតពិនិត្យផ្នែករដ្ឋបាល និងដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងក្រុមហ៊ុនហាងបញ្ចាំ។ នៅក្នុងឆ្នាំដដែល លោកស្រីត្រូវបានតែងតាំងជា អនុប្រធានគ្រប់គ្រងទូទៅ នៅក្នុងក្រុមហ៊ុនហាងបញ្ចំា។ នៅចុងឆ្នាំ ២០១៨ លោកស្រីបានចូលមកបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី មានតួនាទីជា សមាជិកក្រុមប្រឹក្សាភិបាល និងជាភាគទុនិក មកដល់បច្ចុប្បន្ននេះ ។ |
![]() លោក ផុន្នី សុវណ្ណារិទ្ធ អភិបាលឯករាជ្យ លោក ផុន្នី សុវណ្ណារិទ្ធ កើតនៅឆ្នាំ ១៩៦៦ បានចាប់ផ្តើមអាជីព ក្នុងវិស័យធនាគារនៅក្នុងឆ្នាំ ១៩៨៦ នៅធនាគារជាតិ នៃកម្ពុជា ដែលមានតួនាទីជា មន្ត្រីឥណទាន ហើយបន្ទាប់មកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ សាកលវិទ្យាល័យ ធនាគារ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ផ្នែកហិរញ្ញវត្ថុ ផ្នែកគណនេយ្យ ផ្នែកឥណទាន។ នៅឆ្នាំ ១៩៩០ បានទៅបំពេញការងារនៅ ធនាគារពាណិជ្ជ (បាងកក) មានតួនាទីជាមន្ត្រីជាន់ខ្ពស់នៃ ប្រតិបត្តិការទូទៅ(គ្រប់គ្រងលើ ដកដាក់ និងផ្ទេរសាច់ប្រាក់, រៀបចំរបាយការណ៍ហិរញ្ញវត្ថុ, ប្រតិបត្តិលិខិតឥណទាន, ជាគណនេយ្យករ រហូតដល់ឆ្នាំ ១៩៩៨។ នៅឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០០ បំពេញការងារ ជាមន្រ្តីជាន់ខ្ពស់គណនេយ្យករឲ្យ ក្រុមហ៊ុន វិមាល នីហរ័ណ អាហរ័ណអន្តរជាតិ (របស់ក្រុមហ៊ុន សែល)។ នៅឆ្នាំ ២០០០ រហូតដល់ឆ្នាំ ២០០៥ បំពេញការងារនៅ ធនាគារឯកទេស (ប៉េងហេង) ដែលមានមុខងារជា សវនករផ្ទៃក្នុង និងជាលេខារបស់ប្រធានក្រុមប្រឹក្សាភិបាល។ នៅឆ្នាំ ២០០៥ រហូតដល់ឆ្នាំ ២០១៧ បានបំពេញការងារ នៅ ធនាគារឯកទេស (វិនិយោគទីមួយ) ជាមន្ត្រីជាន់ខ្ពស់ផ្នែរដ្ឋបាល ផ្នែកឥណទាន ផ្នែកគណនេយ្យ ផ្នែកប្រតិបត្តិតាម ផ្នែកសវនកម្មផ្ទៃក្នុង ជាជំនួយការរបស់ក្រុមប្រឹក្សាភិបាល និង ជាលេខារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារ(ប្រធានក្រុមប្រឹក្សាភិបាល)។ នៅឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ បានបំពេញការងារជាមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៃអង្គការសុខមាលភាពជនបទ។ នៅឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្នបានបំពេញការងារជា អភិបាលឯករាជ្យ នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និង មធ្យមកម្ពុជា ភីអិលស៊ី ។ |