Management Monthly Meeting on date 06-12-2022
លោក តែ ប៉រហុង ប្រធាននាយកគ្រប់គ្រងទូទៅនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី និងជាអធិបតីក្នុងការដឹកនាំកិច្ចប្រជុំស្ដីពី “ការបង្ហាញលទ្ធផលការងារប្រចាំខែវិច្ឆិកា និងការដាក់ផែនការអនុវត្តក្នុងខែបន្ទាប់ឆ្នាំ២០២២” នៅការិយាល័យកណ្ដាលនៃគ្រឹះស្ថាន។
....................................................................
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ គ្រឹស្គសករាជ២០២២ លោក តែ ប៉រហុង ប្រធាននាយកគ្រប់គ្រងទូទៅនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី និងជាអធិបតីក្នុងការដឹកនាំកិច្ចប្រជុំស្ដីពី ការបង្ហាញលទ្ធផលការងារប្រចាំខែវិច្ឆិកា និងការដាក់ផែនការនុវត្តក្នុងខែបន្ទាប់ឆ្នាំ២០២២” និងមានវត្តមានចូលរួមរបស់លោក អនុប្រធានគ្រប់គ្រងទូទៅ លោក លោកស្រី ប្រធាន/អនុប្រធាននាយកដ្ឋាន និងប្រធានផ្នែកនានាចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក តែ ប៉រហុង ប្រធាននាយកគ្រប់គ្រងទូទៅនៃគ្រឹះស្ថាន បានមានមតិស្វាគមន៍ និងសំណេះសំណាលជាមួយគណៈគ្រប់គ្រងក៏ដូចជាអ្នកដែលមានវត្តមានក្នុងកិច្ចប្រជុំទាំងអស់ ដោយលោកបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងការងារបានល្អប្រសើរ និងបានដាក់ចេញនូវផែនការ និងយុទ្ធសាស្ត្រថ្មីនានាដែលត្រូវបង្ហាញ និងដាក់បន្ថែមក្នុងការអនុវត្តការងារក៏ ដូចជាការខិតខំស្វែងរកអតិថិជនថ្មីៗ និងការថែរក្សាអតិថិជនចាស់ៗ និងការបញ្ចេញឥណទានឱ្យបានគ្រប់ និងលើសផែនការដែលបានដាក់ជូនជារៀងរាល់ខែនីមួយៗ។
ក្នុងកិច្ចប្រជុំប្រចាំខែនេះដែរ លោកប្រធាននាយកគ្រប់គ្រងទូទៅ បានប្រគល់ភារកិច្ចបន្តដល់ លោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ ដើម្បីដឹកនាំ និងពិភាក្សាបន្តតាមរបៀបវារៈដែលបានកំណត់ ដោយ មានការធ្វើសេចក្ដីរាយការណ៍ទៅតាមនាយកដ្ឋាននានា ហើយផ្ដោតសំខាន់ទៅលើ លទ្ធផលប្រចាំខែវិច្ឆិកា ដែលបានអនុវត្ត ចំពោះបញ្ហាប្រឈម ដំណោះស្រាយ និងផែនការក្នុងការអនុវត្តបន្ត ដើម្បីបង្ហាញជូនគណៈគ្រប់គ្រងបានជ្រាប និងចូលរួមដោះស្រាយទាំងអស់គ្នា។
ជាចុងក្រោយ និងកិច្ចបញ្ចប់នៃអង្គប្រជុំ លោកប្រធាននាយកគ្រប់គ្រងទូទៅ នៃគ្រឹះស្ថានបាន មានមតិផ្ដាំផ្ញើ និងលើកទឹកចិត្តក្នុងការកោតសរសើរជាខ្លាំងចំពោះគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃគ្រឹះស្ថាន ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្ត និងព្យាយាមដោះស្រាយបញ្ហានានាដែលបានអនុវត្តកន្លងមក និងបានជម្រុញឱ្យគណៈគ្រប់ទាំងអស់ ក៏ដូចជាបុគ្គលិកក្រោមបង្គាប់ទាំងអស់ត្រូវតែខិតខំប្រឹងប្រែងបន្ត ដោយរួបរួមសាមគ្គីពួតដៃជាធ្លុងមួយ ក្រុមការងារតែមួយ គ្រួសារតែមួយ ដើម្បីសម្រេចបានដោយជោគជ័យ និងរីកចម្រើនទៅមុខទៀតជាលំដាប់ក្នុងគោលដៅរួមរបស់គ្រឹះស្ថានទាំងអស់គ្នា និងសូមជួបប្រទៈតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្ទរ៍។