គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី (Fasmec Microfinance Plc) "បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបុគ្គលិកទាំងអស់ប្រចាំសាខាតាខ្មៅ និងសាខាកួរស្រូវ "
...................................................................................
នាថ្ងៃទី៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ដែលមាន លោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ ប្រធាននាយកដ្ឋានឥណទាន និង ប្រធាននាយកដ្ឋានធនធានមនុស្ស ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រី តែ កលិកា ប្រធាននាយកគ្រប់គ្រងទូទៅ នៃគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានចុះសួរសុខទុក្ខ និងសំណេះសំណាល បុគ្គលិកទំាងអស់ប្រចាំសាខាតាខ្មៅនិងសាខាកួរស្រូវប្រកបដោយភាពសប្បាយរីករាយ ហើយជានិច្ចកាលលោកប្រធានតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បុគ្គលិកទាំងអស់គ្នា។ ជាចុងបញ្ចប់នៃការសំណេះសំណាល បុគ្គលិកទាំងអស់ប្ដេជ្ញាខិខំប្រឹងប្រែងបន្ថែមទៀតដើម្បីសាខាទទួលបាននូវលទ្ធផលល្អប្រសើរនៅខែបន្ដបន្ទាប់ទៀត៕