MEDIA | What's News

Staff\'s Meeting 28-Jul-2021

នាព្រឹកថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៩:២០នាទី នៅការិយាល័យកណ្តាលនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានរៀបចំកិច្ចប្រជុំក្រោមការដឹកនាំដោយ លោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ តំណាងឲ្យលោកស្រី តែ កលិកា ប្រធាននាយកគ្រប់គ្រងទូទៅ ដោយមានសមាសភាពចូលរួមដោយ លោក ឡាំ រវៃ ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល លោក នៅ ប្រុស ប្រធាននាយកដ្ឋានប្រតិបត្តិតាម កញ្ញា ម៉ម សុភា អនុប្រធាននាយកដ្ឋានគណនេយ្យ និងលោក ឡាច ភារៈ ប្រធានមន្ត្រីឥណទានជាន់ខ្ពស់។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិភាក្សាការងារផ្ទៃក្នុង ដោយផ្តោតលើការពង្រឹងផ្នែកប្រតិបត្តិការរបស់គ្រឺស្ថាន ក្នុងការឆ្លើយតបបញ្ហាប្រឈមនានាក្នុងបរិបថជំងឺកូវីដ- ១៩ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
អង្គប្រជុំបានបញ្ចប់ នៅវេលាម៉ោង១០:៤៥នាទីព្រឹក នាថ្ងៃដដែលប្រកបដោយភាពស្និទ្ធស្នាល និងទទួលបានលទ្ធផលគួរជាទីពេញចិត្ត។