MEDIA | What's News

Foreign Exchange Swap (24-Jun-2021)

នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២:០០នាទី រសៀល គណៈគ្រប់គ្រងចំនួនបីរូប នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានចូលរួមសិក្ខាសាលាស្តីពី ឧបករណ៍ហិរញ្ញវត្ថុ (Foreign Exchange Swap) ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា សហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) តាមរយៈប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាព លោក គឹមទី កោមលី អគ្គនាយករងទី១ នៃអគ្គនាយកដ្ឋានបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា ដើម្បីចែក រម្លែកចំណោះដឹង អំពីចារិកលក្ខណៈ និងសារៈសំខាន់នៃការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនេះ នៅក្នុង បរិបទទីផ្សារហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។
សិក្ខាសាលានេះមានការចូលរួមដោយ លោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ កញ្ញា ម៉ម សុភា អនុប្រធាននាយកដ្ឋានគណនេយ្យ និង លោក ឡាំ រវៃ ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល រួមទាំងអ្នកចូលរួមផ្សេងៗទៀតពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានចំនួនជាង៣០០នាក់។
សិក្ខាសាលាស្តីពី ឧបករណ៍ហិរញ្ញវត្ថុ (Foreign Exchange Swap) នៅរសៀលនេះមាន ការចូលរួមធ្វើបទបង្ហាញដោយ៖
- Mr. Moro Lucas Rowland, Chief Financial Officer, AMK Microfinance Institution Plc
- Presentation by Mr. Johnny Tan, Head of Rate and Forward Trading, Global Markets, Hong Leong Bank Cambodia Plc
- Remarks by Mr. Asad Yaqub, Cambodia Resident Representative and Presentation by Mr. Philippe Ahoua, Ms. Nilza Adam and Mr. Oualid Ammar, International Finance Corporation