MEDIA | What's News

Annual Workshop 2017 and Strategy Plan 2018-2022 of FASMEC Microfinance Plc.

ថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣:០០នាទីរសៀល សមាគមធនាគារនៅកម្ពុជា បានរៀបចំ «ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាង សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និង សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA)» តាមរយៈ Zoom Conference ដោយមានការចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់អញ្ជើញមកពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហគ្រិនស្រ្តីកម្ពុជា សរុបចំនួន៧៤នាក់ ក្រោមអធិបតីភាព បណ្ឌិត អ៊ិន ចាន់នី ប្រធានក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា លោក សុខ វឿន ប្រធានស្តីទីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង លោកឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងមានការចូលរួមដោយគណៈគ្រប់គ្រងរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ផងដែរគឺ លោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី តែ កលិកា ប្រធាននាយកគ្រប់គ្រងទូទៅ និងលោក លោក ឡាំ រវៃ ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាង សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហគ្រិនស្ត្រីកម្ពុជា ធ្វើឡើងក្នុងគោលបំណង៖
• ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាល ការស្រាវជ្រាវ និងការអភិវឌ្ឍលើគ្រប់វិស័យធនាគារ ដើម្បីលើកកម្ពស់កម្រិតជំនាញធនាគារនៅកម្ពុជា
• ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផលិតផលធនាគារ
• ដើម្បីលើកកម្ពស់ទំនាក់ទំនងសាធារណៈនិង ដើម្បីឱ្យស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ និងយុទ្ធសាស្ត្រ បរិយាប្បន្នហិរញ្ញវត្ថុជាតិ ឆ្នាំ២០១៩-២០២៥
• ដើម្បីលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ លទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងចំណោមប្រជាជនកម្ពុជា ជាសហគ្រិនស្ត្រី ដែលជាសហគ្រាសធុនតូចនិងមធ្យម។