MEDIA | What's News

Happy Chinese New Year 2021

រីករាយបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន២០២១
ការិយាល័យកណ្តាល នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិននេះ លោកអគ្គនាយក និងលោកស្រីប្រធាននាយកគ្រប់គ្រងទូទៅ មានសណ្តានចិត្តដ៏ថ្លៃថ្លាក្នុងការចែកអាំងប៉ាវដល់បុគ្គលិកទាំងអស់ គ្រប់តួនាទីនិងមុខតំណែងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី
កម្មវិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី ប្រធាននាយកគ្រប់គ្រងទូទៅ។
បុគ្គលិកទាំងអស់សូមចូលរួមថ្លែងអំណរគុណដល់សណ្តានចិត្តដ៏ថ្លៃថ្លានេះដល់ លោកអគ្គនាយក លោកជំទាវ លោកស្រីប្រធាននាយកគ្រប់គ្រងទូទៅ និងក្រុមគ្រួសារ និងសូមគោរពជូនពរ សូមឲ្យមានសុខភាពល្អ រកទទួលទានមានបាន សុភមង្គល សិរីសួស្តី ជ័យមង្គល គ្រប់ប្រការនិងប្រាថ្នាអ្វីបានសម្រេចដូចបំណង។