អត្ថប្រយោជន៍ដែលទទួលបាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា ភីអិលស៊ី ផ្តល់ប្រាក់ខែដែលមានលក្ខណៈប្រកួតប្រជែង ដោយផ្អែកលើសក្កានុពល និងសមត្ថភាពរបស់បេក្ខជនដូចជា៖
- ប្រាក់ខែទី១៣
- ប្រាក់ឧបត្ថម្ភពេលបុណ្យភ្ជុំបិណ្ឌ
- ប្រាក់ឧបត្ថម្ភចូលឆ្នាំខ្មែរ
- ប្រាក់ឧបត្ថម្ភចូលឆ្នាំចិន
- ប្រាក់រង្វាន់លើកទឹកចិត្ត
- ឯកសណ្ឋានប្រចាំឆ្នាំ
- ប្រាក់ឧបត្ថម្ភប្រេងសាំង និងការទូរស័ព្ទប្រចាំខែ
- ការតម្លើងប្រាក់បៀវត្ស និតតួនាទីតាមសមត្ថភាពការងារ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការធានារ៉ាប់រងប.ស.ស (ហានិភ័យការងារ និង ថែទាំសុខភាព)
- អត្ថប្រយោជន៏ផ្សេងៗទៀត តាមតួនាទីនិងភារកិច្ច។
- ប្រាក់អតីតភាពការងារ១៥ថ្ងៃក្នុងមួយឆ្នាំ
- ទទួលបានការឈប់សម្រាក១៨ថ្ងៃក្នុងមួយឆ្នាំ
- ការឈប់សម្រាក់ពិសេស
- ការឈប់សម្រាកថ្ងៃបុណ្យជាតិនិងអន្តរជាតិ
- មានលទ្ធភាពអាហាររូបករណ៍
- ទទួលបានការជួយជ្រោមជ្រែងឲ្យអនុវត្តការងារបានរលូន
- ផ្តល់អាទិភាពឲ្យជ្រើសរើសសាខាដែលនៅជិតផ្ទះ
បន្ថែមលើនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា ភីអិលស៊ី បានផ្តល់ការបណ្តុះបណ្តាល និងអភិវឌ្ឍ ដើម្បីឱ្យបុគ្គលិកមានសមត្ថភាពគ្រប់គ្រាន់ និងចូលរួមក្នុងការសម្រេចបានគោលដៅអាជីពការងារ។
របៀបនៃការដាក់ពាក្យ
បេក្ខជន ឬ បេក្ខនារីដែលមានចំណាប់អារម្មណ៏អាចធ្វើការដាក់ពាក្យមកកាន់យើងខ្ញុំដោយមានភ្ជាប់ជាមួយ ប្រវត្តិរូបសង្ខេបនិងរូបថត ៤x៦ ថ្មី
តាមរយះអ៊ីម៉ែល info@fasmecmicrofinace.com.kh ឬ តាមរយះលេខទូសរព្ទ័ ០២៣ ៩០១ ៥៧៨
អាសយដ្ឋាន អាគាលេខ T១៦៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ