MEDIA | What's News

ការប្រជុំបូកសរុបលទ្ធិផងប្រចាំឆ្នាំ ២០២២ និង​ការរៀបចំគម្រោងប្រចាំឆ្នាំ ២០២៣

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានរៀបចំធ្វើកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២២ និងលើកទិសដៅផែនការណ៍ យុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៣ បន្តទៀត ។ កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងសាមគ្គី
ភាពរវាងសាខា និងសាខា អោយមានរឹងមាំ និងមានភាពស្ថិតស្នាល
និងធ្វើការបេ្តជ្ញាចិត្តរបស់ថ្នាក់គ្រប់គ្រង ក៏ដូចជាបុគ្គលិកថ្នាក់ក្រោមទាំងអស់ដែលបានចូលរួម ។ កិច្ចប្រជុំនេះដឹកនាំដោយ​លោក កន វិចិត្រ ជាអនុប្រធានគ្រប់គ្រងទូទៅ តំណាងដ៏ថ្លៃថ្លា របស់លោក ប្រធានគ្រប់គ្រងទូទៅ ដែលប្រព្រឹត្តិនៅក្រុងសៀមរាប ។