MEDIA | What's News

Management Meeting 04-07-2022

គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី (Fasmec Microfinance Plc) បានរៀបចំកិច្ចប្រជុំស្ដីពី “គណៈកម្មាធិកាប្រតិបត្តិ-Executive Committee”
.................................................................
នាព្រឹកថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោកស្រី អ៊ុក ពល្លីកា ប្រធានគ្រប់គ្រងទូទៅ និងជាប្រធានគណៈកម្មាធិកាបានដឹកនាំ អនុប្រធាន សមាជិក សមាជិកា ដែលជា សមាជិក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រី តែ កលិកា ប្រធាននាយកគ្រប់គ្រងទូទៅ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ធ្វើកិច្ចប្រជុំស្ដីអំពី "គណៈកម្មាធិកាប្រតិបត្តិ-Executive Committee " ។ កិច្ចប្រជុំនេះដែរ ផ្ដោតនិងយកចិត្តទុកដាក់សំខាន់ៗលើកិច្ចការងារផ្ទៃក្នុងដែលបានដាក់ចេញ និងការអនុវត្តកន្លងមក បញ្ហាដំណោះស្រាយ ក៏ដូចជាសំណូមពរពីសមាជិក និងបុគ្គលិក ព្រមទាំងដំណោះស្រាយផ្សេងៗទៀតផងដែរ ដើម្បីពង្រឹងការងារផ្ទៃក្នុងអោយមានប្រសិទ្ធិភាព ។