MEDIA | What's News

Staff's Meeting

នាព្រឹកថ្ងៃសៅរ៍ ទី០២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី០៦ ខែវិច្ឆឹកា ឆាំ្ន២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី រំលឹកគោលការណ៍ឥណទាន ដែលមានការចូលរួម ពីប្រធានសាខា ប្រធានមន្ត្រីឥណទាន ប្រធានបេឡាករ និងមន្រ្តីឥណទាន ក្រោមអធិបតី្តភាពដ៏ខ្ពង់ខ្ពស់របស់លោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម កម្ពុជា ភីអិលស៊ី ។ ការបណ្តុះបណ្តាលនេះផ្តោតក្នុងការពង្រឹងបន្ថែមទៀត ការងារចន្លោះប្រហោងដែលយើងបានជួបកន្លងមក ដើម្បីយកទៅអនុវត្តអោយចំទិសដៅគោលការណ៍ឥណទាន អោយមានគុណភាព និងប្រសិទ្ធិខ្ពស់សម្រាប់នាយកដ្ឋានប្រតិបត្តិការ ។ ជាចុងក្រោយលោក អនុប្រធានគ្រប់គ្រងទូទៅបានផ្តាំផ្ញើ និងត្រូវយកចិត្តទុក ការបង្ហាត់បង្រៀនពីលោកគ្រូប្រធានផ្នែក ដោយត្រូវមានភាពក្លាហានសួរនាំនៅចំណុចសំខាន់ៗក្នុង មេរៀននេះ ប្រកបដោយផ្លែផ្ការដើម្បីជាប្រយោជន៍សម្រាប់ស្ថាប័ន ។លោកអនុប្រធានគ្រប់គ្រងទូទៅ ជំនួសអោយលោកស្រី តែ កលិកា ជាប្រធាននាយកគ្រប់គ្រងទៅ បានផ្តាំផ្ញើសមាជិកសមាជិកា នៃសិក្ខាកាមទាំងអស់ ត្រូវចេះអនាម័យ និងអនុវត្ត បីការពារ បីកុំ ជៀសវាងពីជំងឺកូវិដ១៩ នេះ។ វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់នៅម៉ោង ១២ : 00 នាទី ហើយប្រកបដោយភាពរលូន និងធ្វើអោយកាន់តែមានភាពស្និតស្នាលរវាងថ្នាក់ដឹកនាំជាមួយនិងបុគ្គិលិកថែមទៀតផង។