MEDIA | What's News

Management Meeting

នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៩:០០នាទី ព្រឹក នៅការិយាល័យកណ្តាលនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានរៀបចំកិច្ចប្រជុំក្រោមការដឹកនាំផ្ទាល់ពីលោកស្រី តែ កលិកា ប្រធាននាយកគ្រប់គ្រងទូទៅ ដោយមានការសម្របសម្រួលដោយ លោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ និងមានការចូលរួមពីថ្នាក់គ្រប់គ្រងនៃនាយកដ្ឋានផ្សេងៗទៀងផងដែរ ។កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិភាក្សាការងារផ្ទៃក្នុងបន្ថែមទៀត ដោយផ្តោតលើការពង្រឹង និងការបែងចែកការងារមួយចំនួនដល់ប្រធានផ្នែក និងទំនួលខុសត្រូវនៃការងារនិមួយៗ អោយមានភាពច្បាស់លាស់និងប្រាកដប្រជា ។ លោកស្រី ប្រធាននាយកគ្រប់គ្រងទូទៅ បានមានប្រសាសន៍ថា ប្រធាននាយកដ្ឋាននិមួយៗត្រូវពង្រឹងនិងត្រូវយកចិត្តទុកដាក់ការងាររបស់ខ្លូនអោយមានប្រសិទ្ធភាព ជាពិសេសពង្រឹងដល់ការងារថ្នាក់ក្រោមរបស់ខ្លួនអោយបានល្អប្រសើរ លោកស្រី ប្រធាននាយកគ្រប់គ្រងទូទៅ បានផ្តែផ្តាំដល់សមាជិកសមាជិកា ត្រូវមានអនាម័យល្អ រក្សាគម្លាត និងការពារអោយបានល្អ ពីជំងឺកូវិដ ១៩ នេះផងដែរ ។អង្គប្រជុំបានបញ្ចប់ នៅវេលាម៉ោង១០:៣០នាទីព្រឹក នាថ្ងៃដដែលប្រកបដោយភាពស្និទ្ធស្នាល និងទទួលបានលទ្ធផលគួរជាទីពេញចិត្ត។