MEDIA | What's News

Residential Properties Price Index-RPPI

នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទី ថ្នាក់គ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានចូលរួមសិក្ខាសាលាតាមអនឡាន ស្តីពី សន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា ដែលមានលោក អ៊ិត អេរ៉ូ ប្រធាននាយកដ្ឋានស្ថិតិ ជាអធិបតីភាព សិក្ខាសាលានេះ ក្នុងគោលបំណង ដោយមានការវិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ទាមទារឲ្យមានការតាមដាន និងវាយតម្លៃឲ្យបានហ្មត់ចត់អំពីហានិភ័យពាក់ព័ន្ធនានា (ពិសេសមកលើវិស័យអចលនទ្រព្យ) ដើម្បីផ្តល់លទ្ធភាពទាន់ពេលវេលាដល់ការរៀបចំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងម៉ាក្រូប្រុងប្រយ័ត្នសំដៅកាត់បន្ថយហានិភ័យជាប្រព័ន្ធពីវិស័យនេះ។ សិក្ខាសាលានេះមានអ្នកចូលរួមសរុបជាង១០០នាក់ ដែលតំណាងមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រួមទាំសមាសភាពចូលរួមពីគណៈគ្រប់គ្រងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ដែលមានរាយនាមដូចជា៖
• លោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ តំណាងឲ្យលោកស្រី តែ កលិកា ប្រធាននាយកគ្រប់គ្រងទូទៅ
• លោក ឡាំ រវៃ ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល
• លោក នៅ ប្រុស ប្រធាននាយកដ្ឋានប្រតិបត្តិតាម
• កញ្ញា ម៉ម សុភា អនុប្រធាននាយកដ្ឋានគណនេយ្យ
• និងលោក ឡាច ភារៈ ប្រធានមន្ត្រីឥណទានជាន់ខ្ពស់
សិក្ខាសាលានេះ បានបញ្ចប់នៅវេលាម៉ោង១២ថ្ងៃត្រង់ នាថ្ងៃដដែលប្រកបដោយបរិយាកាសរីករាយ និងទទួលបានលទ្ធផលគួរជាទីពេញចិត្ត ដោយសិក្ខាកាមបានយល់ច្បាស់ពីការធ្វើរបាយការណ៍សន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដើម្បីរាយការណ៍ជូនធនាគារជាតិនៃកម្ពុជា តាមពេលវេលាដែលបានកំណត់។