MEDIA | What's News

Management Meeting

នាល្ងាច ថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៤:១៥នាទី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានចូលរួមសិក្ខាសាលាតាម ZOOM ស្តីពីការណែនាំសម្រាប់ការអនុវត្ត បណ្តោះអាសន្ននៃគោលការណ៍ស្តីពីការផ្តល់ប្រាក់កម្ចីដែលបានកែសម្រួល ដែលរៀបចំដោយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានគណៈគ្រប់គ្រងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ចូលរួមដោយលោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី តែ កលិកា ប្រធាននាយកគ្រប់គ្រងទូទៅ លោក ឡាំ រវៃ ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល និងលោក ឡាច ភារៈ ប្រធានមន្ត្រីឥណទានជាន់ខ្ពស់ ការិយាល័យកណ្តាល និងអ្នកចូលរួមពីតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសរុបមានចំនួន ២៩៣នាក់។
សិក្ខាសាលនេះចាប់ផ្តើមឡើងតាមរបៀបវារៈដូចខាងក្រោម
• ការថ្លែងសន្ទរកថាស្វាគមន៍និង ដោយ លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
• មតិស្វាគមន៍និងបើកសិក្ខាសាលា ដោយលោក ប៊ុន យិន ប្រធានស្តីទី សមាគមធនាគារនៅកម្ពុជា
• បទបង្ហាញរបស់ លោក សុខ វឿន ប្រធានក្រុមការងារ Lending Guideline នៃ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
• បទបង្ហាញរបស់ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ(ខេមបូឌា) ខូ អិលធីឌី
• កម្មវិធីសំណួរចម្លើយ
កិច្ចប្រជុំបានបញ្ចប់នៅម៉ោង៥:៣០នាទី ល្ងាច នាថ្ងៃដដែលប្រកបដោយលទ្ធផលគួរជាទីពេញចិត្ត។