MEDIA | What's News

Staff's Meeting

នាព្រឹកថ្ងៃសុក្រ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទី ព្រឹក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានរៀបចំកិច្ចប្រជុំតាម ZOOM ដើម្បីបូកសរុបរបាយការណ៍លទ្ធផលការងារ ឆមាសទី១ នៃ និងលើកផែនការណ៍ឆមាសទី២ ឆ្នាំ២០២១។
កិច្ចប្រជុំនេះដឹកនាំដោយលោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី តែ កលិកា ប្រធាននាយកគ្រប់គ្រងទូទៅ ដោយមានការចូលរួមពីប្រធាននាយកដ្ឋាន ប្រធានសាខា ប្រធានផ្នែក និងបុគ្គលិកទាំងអស់មកពីការិយាល័យកណ្តាល សាខាក្រុងតាខ្មៅ និងសាខាកួរស្រូវ។
ប្រធាននាយកដ្ឋាន និងតំណាងនាយកដ្ឋាន នីមួយៗក៏បានធ្វើបទបង្ហាញដែលមានដូចជា៖
 បទបង្ហាញដោយ កញ្ញា ម៉ម សុភា អនុប្រធាននាយកដ្ឋានគណនេយ្យ
 បទបង្ហាញដោយ លោក ស្វាយ ញិល ប្រធានសាខាកួរស្រូវ
 បទបង្ហាញដោយ លោក ឡាច ភារៈ ប្រធានមន្ត្រីឥណទានជាន់ខ្ពស់ ការិយាល័យកណ្តាល
 បទបង្ហាញដោយ លោក ជួន កង ប្រធានមន្ត្រីឥណទានជាន់ខ្ពស់ សាខាក្រុងតាខ្មៅ
 បទបង្ហាញដោយ លោក ឡាំ រវៃ ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល
 បទបង្ហាញដោយ លោក នៅ ប្រុស ប្រធាននាយកដ្ឋានប្រតិបត្តិតាម
 បទបង្ហាញដោយ លោក ឈឹម វាសនា ប្រធានសវនកម្មផ្ទៃក្នុង
 បទបង្ហាញដោយ លោក បូណា មន្នី មន្ត្រីព័ត៌មានវិទ្យាជាន់ខ្ពស់
 បទបង្ហាញដោយ លោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ
ជាចុងបញ្ចប់នៃកម្មវិធី លោក កន វិចិត្រ បានមានមតិថ្លែងអំណរគុណដល់ប្រធាននាយកដ្ឋាន និងបុគ្គលិកទាំងអស់ដែលបានចូលរួមកិច្ចប្រជុំនាថ្ងៃនេះ ហើយកិច្ចប្រជុំបានបញ្ចប់នៅម៉ោងង១២ និង១៥នាទីថ្ងៃត្រង់ នាថ្ងៃដដែលប្រកបដោយលទ្ធផលគួរជាទីពេញចិត្ត។