MEDIA | What's News

Management Meeting

នៅថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទី ព្រឹក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានចូលរួមសិក្ខាសាលាស្តីពី ការអនុវត្ដកាតព្វកិច្ចដាក់របោយការណ៏ហិរញ្ញវត្ថុប្រចាំឆ្នាំ អោយរងសវនកម្មឯករាជ្យ និងបទប្បញ្ញត្ដិពាក់ព័ន្ធ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ សិក្ខាសាលានេះរៀបចំដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយ និយ័តករ គណនេយ្យនិងសវនកម្ម តាម រយៈប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាព ឯកឧត្ដម ប៊ូ ថារិន អគ្គនាយក និយ័ករគណនេយ្យ និងសវនកម្ម និងតំណាងក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានលោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល និង លោកជំទាវ ឌិត នីតា ប្រធានគណៈ កម្មាធិការអប់រំ និងអភិវឌ្ឍន៍មូលនិធិបុគ្គលិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានិង តំណាងគ្រឹះស្ថានមានការចូលរួមដោយ៖ កញ្ញ ម៉ម សុភា អនុប្រធាននាយកដ្ឋានគណនេយ្យ រួមទាំងអ្នកចូលរួមផ្សេងៗទៀតពី គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិក របស់សមាគម សរុបមានចំនួន ១៧១ នាក់។
សិក្ខាសាលាស្តីពី ការអនុវត្ដកាតព្វកិច្ចដាក់របោយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ អោយរងសវនកម្មឯករជ្យ និងបទប្បញ្ញត្ដិពាក់ព័ន្ធ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា នៅព្រឹកនេះមាន ការចូលរួមធ្វើបទបង្ហាញដោយលោក សេង តុលា អគ្គនាយករង និយ័តករ គណនេយ្យនិងសវនកម្ម និងវេទិការសំណួរចម្លើយ ដែលមានវាគ្មិនលោក សេង តុលា និងសម្របសម្រួលដោយ លោក អំ សារ៉េត ប្រធានក្លឹបហិរញ្ញវត្ថុនៃ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជានាយកហិរញ្ញវត្ថុនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត។
ជាចុងបញ្ចប់នៃកម្មវិធីលោកជំទាវ ឌិត នីតា បានមានមតិថ្លែងអំណរគុណដល់គណៈអធិបតី វាគ្មិន អ្នកសម្របសម្រួលក៏ដូចជាសិក្ខាកាមទាំងអស់ដែលបានចូលរួមសិក្ខាសាលានាថ្ងៃនេះ និងសន្ទរកថាបិទកម្មវិធីនៅម៉ោង១២ ថ្ងៃត្រង់ នាថ្ងៃដដែលប្រកបដោយលទ្ធផលគួរជាទីពេញចិត្ត។