MEDIA | What's News

Khmer New Year 2021

ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក
នាឳកាសដ៏មហានក្ខន្តឫក្សនេះ សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមប្រោសប្រទានសព្ទសាធុការជ័យបវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ជូនចំពោះលោក អគ្គនាយក លោកស្រី ប្រធាននាយកគ្រប់គ្រងទូទៅ លោកអនុប្រធានគ្រប់គ្រងទូទៅ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ប្រាជ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមទទូលបាននូវជោគជ័យថ្មីៗថែមទៀត ដើម្បីចូលរួមដឹកនាំគ្រឹះស្ថានឆ្ពោះទៅរកការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព និងសូមគោរពជូនពរ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។