ទស្សនៈវិស័យ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី ជាអ្នកផ្តល់ហិរញ្ញវត្ថុខ្នាតតូចដែលមាននិរន្តរភាពល្អប្រសើរ ក្នុងការជួយអតិថិជនឱ្យទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ពួកគាត់ ដោយការផ្តល់សេវាកម្មហិរញ្ញវត្ថុសមរម្យដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
បេសកកម្ម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី បានប្តេជ្ញាចិត្តចំពោះនិរន្តរភាពសង្គមនិងហិរញ្ញវត្ថុយូរអង្វែងនិងការបង្កើនប្រាក់ចំណូលដល់អតិថិជនរបស់យើង។ គ្រឹះស្ថាននិង ផ្តល់ប្រាក់កម្ចីនិងសេវាកម្មហិរញ្ញវត្ថុទូទាំងប្រទេសជាពិសេសដល់គ្រួសារដែលមានប្រាក់ចំណូលទាបនៅតាមជនបទ។
តម្លៃស្នូល
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី មានក្រុមអ្នកជំនាញ ដែលមានបទពិសោធន៍ផ្នែកមីក្រូហិរញ្ញវត្ថុជាច្រើន ហើយយើង នឹងប្តេជ្ញាយ៉ាងពេញទំហឹងក្នុងការផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុ និងផលិតផលដែលពាក់ព័ន្ធ ជាមួយអតិថិជនដែលត្រូវការហិរញ្ញវត្ថុ។មិនតែប៉ុណ្ណោះយើងជឿជាក់ថាសេវាកម្មរបស់យើងត្រូវបានយកចិត្តទុកដាក់និងគោរពទៅតាមច្បាប់នៅក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងមានគុណតម្លៃដូចខាងក្រោម៖
១. វិជ្ជាជីវៈ
២. ទំនួលខុសត្រូវ
៣. តម្លាភាព
៤. សុចរិតភាព
៥. និង តាំងចិត្ត