លោកឧកញ៉ា តែ តាំងប៉, គាត់កើតនៅឆ្នាំ ១៩៥៨ ហើយគាត់អាចនិយាយ ៥ ភាសាដូចជាខ្មែរ ចិន ថៃ វៀតណាម និងអង់គ្លេស ។ គាត់ជាពាណិជ្ជករដែលមានទំនិញជាច្រើនដូចជា អង្ករ ដំឡូងមី និងបសុសត្វដទៃទៀតសម្រាប់ផ្គត់ផ្គង់ ក្នុងប្រទេស និងប្រទេសជិតខាងដូចជា ប្រទេសថៃ និងវៀតណាមជាដើមតាំងពីឆ្នាំ ១៩៨៦ ។ បន្ទាប់មកគាត់បានផ្លាស់ប្តូរមុខជំនួញរបស់គាត់ទៅជាអ្នកធ្វើជំនួញមាស និងរូបិយប័ណ្ណ ចាប់តាំងពីឆ្នាំ ១៩៨៤ ។ គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន ដើម្បីផ្គត់ផ្គង់សាប៊ូដល់រដ្ឋាភិបាលរហូតដល់ឆ្នាំ ១៩៩៣ ហើយបន្ទាប់មកគាត់ក៍បានចូលរួមក្នុងវិស័យអចលនទ្រព្យផងដែរ ។ ចាប់តាំងពីឆ្នាំ ១៩៩៩ មក លោកឧកញ៉ា តែ តាំងប៉ បានធ្វើជាសហប្រធាននៃក្រុមការងារសហគ្រាសធុនតូច និងមធ្យម ឯកជនរបស់រដ្ឋាភិបាល (GPSF) ជាមួយសមភាគីរបស់លោកគឺរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ។ បច្ចុប្បន្ននេះលោកឧកញ៉ា តែ តាំងប៉ ជាសមាជិកក្រុមប្រឹក្សាភិបាល ភាគទុនិក និងជាអគ្គនាយកប្រតិបត្តិរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា ភីអិលស៊ី
លោកស្រី តែ កលិកា បច្ចុប្បន្ន ជាភាគទុនិកអនុភាពនិងជានាយគ្រប់គ្រងទូទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី ចាប់ពីឆ្នាំ ២០១៥ ដល់បច្ចុប្បន្ន។ ហើយលោកស្រីបានកាន់ដំណែងជា អ្នកចាត់ការទូទៅចាប់តាំងពីខែធ្នូឆ្នាំ ២០១៦ មកម៉្លេះ ដែលលោកស្រីទទួលបន្ទុកគ្រប់គ្រង គ្រប់នាយក ដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល នាយកដ្ឋានឥណទាន និងនាយកដ្ឋាន ព័ត៌មានវិទ្យា។ លោកស្រីទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅសាកល វិទ្យាល័យន័រតុនក្នុងឆ្នាំ ២០១៥ និងបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ ២០១១ ។ លោកស្រីជាអតីតប្រធានផ្នែកគ្រប់គ្រងនៃក្រុមហ៊ុន Real Goal Event Management ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ។ ជាពិសេសលោកស្រីមានសម្ថភាពពិសេសដែលអាចនិយាយបានពីរភាសាគឺភាសា អង់គ្លេស និងភាសាចិនយ៉ាងស្ទាត់ជំនាញ។
លោក កន វិចិត្រ កើតក្នុងឆ្នាំ១៩៧៥ ហើយចាប់ផ្តើមជាអាជីពរបស់គាត់ក្នុងវិស័យធនាគារជាលើកដំបូងនៅក្នុងឆ្នាំ ១៩៩៥ ដែលមានតួនាទីជា បុគ្គលិកបេឡាករ របស់ធនាគារមួយ ហើយក្នុងពេលនោះ គាត់បានបញ្ចប់វគ្គបណ្តុះ បណ្តាលផ្នែក គណនេយ្យ និង វគ្គកុំព្យូទ័រ នៅអង្គការឃីដូ (Kydo) ហើយរហូតដល់ចុងឆ្នាំ ១៩៩៧ គាត់បានលាឈប់ពីធនាគារនោះ ដោយគាត់បានចាប់អាជិពជាគ្រូបង្រៀនថ្នាក់ភាសាអង់គ្លេសនៅវីទ្យាស្ថានមួយនៅឯស្រុកកំណើត ។ នៅក្នុងឆ្នាំ ២០០៣ គាត់បានមកធ្វើការជាមួយវិស័យធនាគារវិញ ដែលមានមុខងារជា បុគ្គលិកធនាគារ ហើយនៅឆ្នាំ ២០០៥ គាត់ត្រូវបានគេតម្លើងជាគណនេយ្យករ ហើយបន្ទាប់មកត្រូវបានតំឡើងជាជំនួយការនាយកហិរញ្ញវត្ថុនៃធនាគារនោះ គាត់ទទួលខុសត្រូវជាអ្នករៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក៏ដូចជារបាយការណ៍របស់ធនាគារជាតិផងដែរ និងរៀបចំប្រកាសពន្ធហើយជាអ្នកបណ្តុះបណ្តាលបុគ្គលិកជំនាន់ក្រោយ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យនិងហិរញ្ញវត្ថុ នៅសកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ២០០៧ ហើយគាត់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីៗជាច្រើនទៀតទាក់ទងនឹង វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ ពន្ធដារ និងប្រព័ន្ធគ្រប់គ្រងSoftwareផ្សេងៗទៀត។ ក្នុងឆ្នាំ ២០១០ គាត់បានសំរេចចិត្តប្តូរ ពីវិស័យ ធនាគារ ទៅ វិស័យមីក្រូហិរញ្ញវត្ថុវិញ គាត់មានតួនាទីជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនិងគណនេយ្យ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីមួយរបស់ជនជាតិកូរ៉េ អស់រយៈពេល៧ឆ្នាំ នៅទីនោះគាត់បានទទួលខុសត្រូវលើការងារជាច្រើនរបស់នាយកដ្ឋានហិរញ្ញវត្ថុទាំងមូល ។ ក្រៅពីនោះគាត់បានចូលរួមបង្កើតគោលការណ៍ហិរញ្ញវត្ថុ គម្រោងចំណាយថវិការ រយៈ៥ឆ្នាំ និងចូលរួមបង្កើតសាខារបស់គ្រឹះស្ថានប្រកបដោយជោគជ័យ និង ការងារផ្សេងៗទៀត។ រហូតមកដល់ខែមេសាឆ្នាំ ២០១៨ គាត់បានប្តូរមកបម្រើការងារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ក្នុងនាមជានាយកនាយកដ្ឋានហិរញ្ញវត្ថុ និងគ្រប់គ្រងដំណើរការគណនេយ្យ លោកទទួលខុសត្រូវក្រៅពីការងារហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ដែលថ្នាក់គ្រប់គ្រងជាន់ខ្ពស់បានដាក់អោយធ្វើ និងការងារមួយចំនួនទៀតក្នុងនាយកដ្ឋាននេះ ។
កញ្ញា ម៉ម សុភា កើតនៅឆ្នាំ ១៩៨៩ នៅរាជធានីភ្នំពេញ។ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ នៃវិទ្យាស្ថានវ៉ានដាគណនេយ្យ ក្នុងឆ្នាំ ២០១៤ សាខាភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ចប់ការសិក្សាវគ្គភ្នាក់ងារពន្ធដា នៃសាលាជាតិពន្ធដា ក្នុងឆ្នាំ ២០១៩ ។ ជាមួយនិងអតីតភាពការងារ កញ្ញាមានតួនាទី មន្រ្តីគ្រប់គ្រង់ផ្នែកហិរញ្ញវត្ថុ នៅ BAYTANG Credit Organization ដែលមានទួនាទីទទួលខុសត្រូវចំពោះការគ្រប់គ្រង់ផ្នែកហិរញ្ញវត្ថុ និង ការដោះស្រាយបញ្ហាផេ្សងៗរបស់សាខា និង ការិយាកណ្ដាល ។ កញ្ញាមានបទពិសោធន៍ការងារជាង ៦ ឆ្នាំក្នុងវិស័យធនាគារ ដោយឆ្លងកាត់មុខងារជាច្រើនដូចជា៖ បេឡាករ ប្រធានបេឡាករ គណនេយ្យករ មន្រ្តីគ្រប់គ្រង់ផ្នែកហិរញ្ញវត្ថុ ។បច្ចុប្បន្ន កញ្ញាបានចូលរួមបម្រើការងារក្នុងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ក្នុងតួនាទីអនុប្រធានផ្នែកហិរញ្ញវត្ថុនិងគណនេយ្យករ ។
លោក នៅ ប្រុស បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធ សមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា ភីអិលស៊ី ក្នុងឆ្នាំ ២០១៩ ដែលមានតួនាទីជាប្រធានមុខងារប្រតិបត្តិតាម។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្មនៅសាកល់វិទ្យាល័យធនធានមនុស្ស និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រអប់រំនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីប្រទេសកម្ពុជា។ លោក នៅ ប្រុស បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលទាក់ទងនឹងបទប្បញ្ញត្តិ និងគោលការន៍ប្រតិបត្តិតាមរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ការគ្រប់គ្រងរដ្ឋបាល និងធនធានមនុស្ស, រដ្ឋបាលសាធារណៈ គរុកោស្យកម្រិតវិទ្យាល័យ និងឧត្តមសិក្សារបស់វិទ្យាស្ថានជាតិអប់រំ។ មុនគាត់ចូលបម្រើ ការងារក្នុង FASMEC គាត់ធ្លាប់បានបម្រើការងារជាប្រធានផ្នែករដ្ឋបាល និងធានធានមនុស្សនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសំរឹទ្ធិស័ក។ បច្ចុប្បន្នជាសាស្ត្រាចារ្យ បង្រៀនក្រៅម៉ោងផ្នែកវិទ្យាសាស្ត្រអប់រំ និងគ្រប់គ្រង ធនាគារ និងហិរញ្ញវត្ថុនៅសាកលវិទ្យល័យ CUS សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងវិទ្យាស្ថានខ្មែរជំនាន់ថ្មីតាំងពីឆ្នាំ ២០១០ មក ។
លោក ឡាច ភារៈ កើតនៅឆ្នាំ ១៩៩៥ លោកបានបញ្ចប់បរិញ្ញាបត្រទេសចរណ៍និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចឆ្នាំ ២០១៧ និងថ្នាក់ភាសាអង់គ្លេសទូទៅនៅមជ្ឈមណ្ឌលភាសា អេអាយ។ ដោយសារ លោកឡាច ភារៈ មានការចាប់អារម្មណ៍នៅក្នុងអាជីពរបស់គាត់នៅក្នុង វិស័យធនាគារនិងហិរញ្ញវត្ថុ។ គាត់ក៏បានចាប់យកការងារដំបូងរបស់គាត់ ហើយគាត់បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ចុងឆ្នាំ២០១៥ ដំបូងគាតចាប់ផ្តើមជាមន្រ្តីឥណទានម្នាក់ ដោយថ្នាក់ដឹកនាំបានមើលឃើញថា ការងាររបស់គាត់មានភាពប្រសើរឡើង ជាមួយនឹងកម្រិតគុណភាពការងារ ទៅលើការវាយតម្លៃនិងវិភាគឥណទានបានច្បាស់លាស់ ក្រោយមកក៏ត្រូវបានគេដំឡើងជាមន្ត្រីវិភាគឥណទានក្នុងឆ្នាំ២០១៩និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកំពស់គុណភាព នៃការស្នើសុំឥណទាននិងធ្វើការវិភាគហានិភ័យដែកកំពុងកើតមានក្នុងពេលបច្ចុប្បន្ន។
លោកតូច ថុនា ជាប្រជាជាតិកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៩ ថុណាបានបញ្ចប់បរិញ្ញាបត្រផ្នែកម៉ាឃីតធីងនៅសាកលវិទ្យាល័យធនធានមនុស្សនៅភ្នំពេញប្រទេសកម្ពុជា។ លោកមានបទពិសោធជាង ១៥ ឆ្នាំ ជាមួយមុខតំណែងជាអ្នកលក់ នៅក្រុមហ៊ុន Ngenh fat Co.,Ltdក្នុងឆ្នាំ ២០០៥ ជាមន្រ្តីឥណទាននៅក្រុមហ៊ុនសេវាកម្មប្រាក់កម្ចីណារិទ្ធនៅឆ្នាំ ២០០៧ ហើយជាមន្រ្តីឥណទាននៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ភីអិលស៊ី ក្នុងឆ្នាំ ២០១០ និងជាមន្ត្រីជំនាញឥណទាននៅក្រុមហ៊ុន Prince Finance Ltd ក្នុងឆ្នាំ ២០១៧ និងនៅខែមីនាឆ្នាំ ២០១៩ លោក ទូច ថុនា បានចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី តួនាទីជាមន្រ្តីឥណទាន។