អំពីយើង | ប្រវត្តិសង្ខេប

ប្រវត្តិសង្ខេប

                         

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី គឺជាគ្រឹះស្ថានដែលបានបង្កើត​ឡើងថ្មីមួយ មានទីតាំងនៅផ្ទះលេខ ១៦៦ តេ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់    ខ័ណ្ឌចំការមន ក្រុងភ្នំពេញ ត្រូវបានអនុញ្ញាតិឲ្យដំណើរការធ្វើអាជីវកម្មមីក្រូហិរញ្ញវត្ថុ ហើយយើងទទួលបានអាជ្ញា    ប័ណ្ណពីធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៥ ហើយគ្រឹះស្ថានបានចុះបញ្ជីជាមួយក្រសួពាណិជ្ជកម្មនិងទទួលបានវិញ្ញាបនប័ត្រអាជីវកម្មនៅថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៥  ភ្លាមភ្លាមៗនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី បានបើកសម្ពោធជាផ្លូវការហើយបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី ០៧ ខែ​កញ្ញា ឆ្នាំ ២០១៥ នៅថ្ងៃដដែល។ គោលដៅរបស់យើងក្នុងការបង្កើត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នេះគឺដើម្បីផ្តល់នូវកម្ចីដ៏ទូលំទូលាយដល់ប្រជាជនកម្ពុជាទាំងអស់ដែលត្រូវការដើមទុនជាពិសេសនៅក្នុងសហគ្រាសធុនតូចនិងមធ្យមទាំងនៅភ្នំពេញនិងនៅជនបទ។ លើសពីនេះទៅទៀតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  បានពិនិត្យមើលឃើញចក្ខុវិស័យរបស់ខ្លួនថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះនឹងក្លាយជាគ្រឹះស្ថានមួយដែលផ្តល់នូវសេវាកាន់តែច្រើន និងមានសាខានិងអតិថិជនកាន់តែច្រើនខណៈពេលដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងរីកចម្រើន នាពេលអនាគត់ មានន័យថាស្ថាប័នរបស់យើងបានរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម។ នៅ​ក្នុងវិស័យសេដ្ឋកិច្ចនិងជួយដល់យុវជនកម្ពុជាក្នុងការរកការងារធ្វើនៅតាមតំបន់និងដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នកមានប្រាក់ចំណូលទាបនិងដើម្បីលើកកម្ពស់ វិស័យមីក្រូហិរញ្ញវត្ថុជាអ្នកជិតខាងរបស់យើង។