អំពីយើង | សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

 

ចាប់តាំងពីខ្ញុំបានចូលរួមធ្វើអាជីវកម្មជាមួយ មីក្រូហិរញ្ញវត្ថុហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី កន្លងមក ខ្ញុំមានការពេញចិត្ត និងរំភើបនឹងសមិទ្ធិផលដែលទទួលបានពីឆ្នាំមុនៗ ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី គឺជាគ្រឹះស្ថានដែលកំពុង រីកលូតលាស់ យ៉ាងឆាប់រហ័ស ហើយទីផ្សារមីក្រូហិរញ្ញវត្ថុមាន ឳកាសពេញលេញនាបច្ចុប្បន្ន និងអនាគត់ ។ វាជាការប្រសើរ និងរីករាយក្នុងការរួមចំណែក ដល់   កំណើនសេដ្ឋកិច្ចរបស់ កម្ពុជាតាមរយៈ អាជីវកម្ម របស់យើង។ វាក៏ជារឿងគួរឱ្យចាប់អារម្មណ៍ណាស់ដែរ ចំពោះខ្ញុំក្នុងការ អភិវឌ្ឍអាជីវចាប់អារម្មណ៍ណាស់ដែរចំពោះអាជីវកម្ម នៅកម្ពុជា ដែលទីផ្សារហិរញ្ញវត្ថុកំពុងរីកចម្រើន។ យើងបានផ្តោតលើការឆ្លើយតបដំបូងចំពោះការទាមទាររបស់អតិថិជនពីមូលនិធិចាប់តាំងពីបានបង្កើតឡើង។ យើងនឹងផ្តល់អាទិភាពដើម្បីណែនាំ និងបណ្តុះ បណ្តាលដល់បុគ្គលិកផ្នែករបស់យើងហើយយើងក៏ចង់ក្លាយជាគ្រឹះស្ថានដែលអាចផ្តល់យោបល់ដល់អតិថិជនអំពីគំរូជំនួញរបស់ពួកគេនិងលំហូរសាច់ប្រាក់នាពេល  អនាគត។ យើងនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ហើយនឹងបន្តគាំទ្រដល់​ប្រជាជនកម្ពុជាតាមរយៈអាជីវកម្មរបស់យើង ដោយផ្តល់កម្ចីទៅដល់សហគ្រាសខ្នាតតូចនិងមធ្យម ។

តាងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ភាគទុនិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមា​គ​ម​សហគ្រាស ធុនតូចនិងមធ្យម​កម្ពុជា ភីអិល​ស៊ី ខ្ញុំមានសេចក្តីសោមសន្សរីករាយក្នុងការទទួលយកនូវលទ្ធផលដែលយើងសម្រេចបានក្នុងឆ្នាំ២០១៩ នេះ  ហើយខ្ញុំសំដែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រង ក៏ដូចជាបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ការងារកន្លងមក និងចូលរួមចំណែកគំនិតដ៏មានតំលៃដើម្បីអភិវឌ្ឈន៍គ្រឹះស្ថានយើង ហើយ​ខ្ញុំសូមសំអរគុណដល់អតិថិជនរបស់គ្រឹះស្ថានដែលបានផ្តល់សេចក្តីទុកចិត្ត និងសូមអរគុណដល់ដៃគូរពាណិជ្ជករ អាជីវករ ព្រមទាំងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាធនាគារជាតិ នៃកម្ពុជា ដែលតែងតែជួយជាយោបល់ល្អដល់គ្រឹះស្ថានយើងខ្ញុំ ។