MEDIA | What's News

Staff-Meeting and Promote to internal Staff 19-Oct-2020

នាព្រឹកថ្ងៃចន្ទ ៣កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោក កន វិចិត្រ ជាអនុប្រធានគ្រប់គ្រងទូទៅ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកស្រី តែ កលិកា ប្រធាននាយកគ្រប់គ្រងទូទៅ បានដឹកនាំប្រជុំកិច្ចការផ្ទៃក្នុងស្ដីអំពី “ការតែងតាំង និងផ្ទេរតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ” ព្រមទាំងធ្វើការឧទ្ទេសនាមរវាងថ្នាក់ដឹកនាំផ្សេងៗទៀតនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី ដែលមានការចូលរួមពីគ្រប់នាយកដ្ឋាន និងបុគ្គលិកប្រចាំការិយាល័យកណ្ដាល និងសាខាតាខ្មៅផងដែរ ។
ក្រោយពីបញ្ចប់នៃកិច្ចប្រជុំនេះ លោក កន វិចិត្រ បានមានមតិផ្តាំផ្ញើដល់គ្រប់នាយកដ្ឋាន និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់គ្រឹះស្ថាន ត្រូវតែខិតខំពង្រឹង និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ បទបញ្ជាផ្ទៃក្នុង កិច្ចសហការឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពទៅតាមផែនការ និងការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីឱ្យគ្រឹះស្ថានមានការវិវឌ្ឍន៍ទៅមុខជានិរន្ត។
ឆ្លៀតឱកាសនោះដែរ លោក កន វិចិត្រ បានថ្លែងអំណរគុណដល់ថ្នាក់គ្រប់គ្រង ក៏ដូចជាបុគ្គលិកទាំងអស់ ឱ្យជួបប្រទះតែពុទ្ធិពរទាំងបួនប្រការ នូវ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។