MEDIA | What's News

Managment Meeting

 

នាព្រឹកថ្ងៃសុក្រ ០៦រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី តែ កលិកា ប្រធាននាយកគ្រប់គ្រងទូទៅ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ និង ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន និងប្រធានផ្នែកនៃគ្រឹះស្ថានផងដែរ។ លោកស្រី តែ កលិកា មានកិច្ចស្វាគមន៍ និងបានប្រគល់តួរនាទីឱ្យលោក កន វិចិត្រ ដឹកនាំ និងធ្វើបទបង្ហាញស្ដីអំពីរបាយការណ៍សមិទ្ធិផលការងារធៀបទៅនឹងផែនការជាក់ស្ដែងក្នុងឆមាសទី១ និងទី២ ឆ្នាំ២០២០ ដែលគ្រឹះស្ថានបានដាក់ និងអនុវត្តកន្លងមក ក៏ដូចជាការរៀបចំដំណើរការ ផែនការ និងយុទ្ធសាស្ត្រនានាក្នុងការរៀបចំបើកសាខាថ្មីនៅតំបន់កួរស្រូវដែលនឹងចាប់ផ្ដើមប្រតិបត្តិការនៅដើមឆ្នាំ២០២១ខាងមុខនេះ ។ ក្នុងកិច្ចប្រជុំនោះផងដែរគឺមានការធ្វើបទបង្ហាញការងារ និងការទទួលខុសត្រូវនានាពីប្រធាននាយកដ្ឋាន និងប្រធានផ្នែកនីមួយៗដែលមានកាតព្វកិច្ចក្នុងការរៀបចំជួបស្នើសុំគោលការណ៍ជាមួយអជ្ញាធរ រៀបចំឯកសារ ចំណាយ ការជ្រើសរើសបុគ្គលិក ការឌីហ្សាញ (ដេគ័រ) និងសិក្សាពីតំបន់សក្ដានុពលនៅតំបន់សាខានោះដែរ ។ ឆ្លៀតក្នុងឱកាសនោះ លោកស្រី តែ កលិកា ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងប្រធាននាយកដ្ឋាន ប្រធានផ្នែកទាំងអស់នៃគ្រឹះស្ថាន ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងការដឹកនាំ និងគ្រប់គ្រងគ្រឹះស្ថានបន្តទៅមុខទៀតប្រកបដោយប្រសិទ្ធភាព៕