MEDIA | What's News

Annaul Meeting 2021

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានរៀបចំអង្គប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងការរៀបចំផែនការ និងយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២២បន្ទាប់” នៅការិយាល័យកណ្ដាល................................................................នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ គណៈគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានរៀបចំប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងការរៀបចំផែនការ និងយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២២បន្ទាប់” ហើយក្នុងអង្គពិធីប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីរបស់លោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ និងជាតំណាងដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកស្រី តែ កលិកា ប្រធាននាយកគ្រប់គ្រងទៅ នៃគ្រឹះស្ថាន និងមានវត្តមានពីនិយោជិតគ្រប់លំដាប់ថ្នាក់ ដែលមានប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានផ្នែកនីមួយៗ និងគ្រប់បុគ្គលិកនៅការិយាល័យកណ្ដាល សាខាក្រុងតាខ្មៅ និងសាខាកួរស្រូវទាំងអស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ីផងដែរ។ ឆ្លៀតក្នុងឱកាសនៃការប្រជុំបូកសរុបលទ្ធផលនេះផងដែរ គឺលោកអនុប្រធានគ្រប់គ្រងទូទៅបានផ្តោតសំខាន់ក្នុងការធ្វើបទបង្ហាញពីលទ្ធផលការងារ បញ្ហាប្រឈម ដំណោះស្រាយសម្រាប់ឆ្នាំ២០២១ និងការរៀបចំផែនការ និងយុទ្ធសាស្ត្រនានាបន្តក្នុងឆ្នាំ២០២២ ខាងមុខសម្រាប់គ្រឹះស្ថាន ក៏ដូចជានាយកដ្ឋាននីមួយៗផងដែរ។ ពិសេសជាងនេះទៅទៀតកិច្ចប្រជុំនេះបានផ្ដោត និងយកចិត្តទុកដាក់ទៅលើផែនការ និងយុទ្ធសាស្រ្តថ្មីៗរបស់នាយកដ្ឋានឥណទានដែលធ្វើយ៉ាងណាឱ្យការដាក់ផែនការដែលធៀបនឹងឆ្នាំចាស់ ហើយបន្តអនុវត្តឱ្យសម្រេចបាន និងលើសតាមការរំពឹងទុកនាឆ្នាំបន្ទាប់។ជាថ្មីម្ដងទៀត និងជាចុងក្រោយនេះដែរលោក អនុប្រធានគ្រប់គ្រងទូទៅបានមានមតិផ្តាំផ្ញើ និងមានការណែនាំនូវយុទ្ធសាស្ត្រល្អៗដល់គ្រប់ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានផ្នែក និងតាមសាខានីមួយៗត្រូវយកចិត្តទុកដាក់ទៅលើការដឹកនាំ និងគ្រប់គ្រងបុគ្គលិកក្រោមបង្គាប់ ដោយមានការបណ្ដុះបណ្ដាល តាមជំនាញ ដោយមានការជម្រុញលើកទឹកចិត្ត និងបង្ហាត់បង្រៀនបន្ថែម ប្រកបដោយផ្លែផ្កា លទ្ធផលល្អ និងជោគជ័យតាមផែនការ និងយុទ្ធសាស្ត្រឱ្យបានគ្រប់ដូចអ្វីដែលបានដាក់ និងសម្រេចបានល្អក្នុងឆ្នាំបន្ទាប់ដើម្បីជាប្រយោជន៍សម្រាប់គ្រឹះស្ថាន ក៏ដូចជាប្រយោជន៍ដល់និយោជិតគ្រប់លំដាប់ថ្នាក់ផងដែរ។ ហើយជាកិច្ចបញ្ចប់នៃអង្គប្រជុំនេះដែរ លោកអនុប្រធានគ្រប់គ្រងទូទៅ បានមានមតិតផ្ដាំផ្ញើ និងសូមជូនពរ ដល់និយោជិតគ្រប់លំដាប់ថ្នាក់ទាំងអស់ នៅតែបន្តគោរពវិធានអនាម័យ និងអនុវត្តតាមយុទ្ធសាស្ត្រ បីកុំ បីការពារ ដើម្បីជៀសឱ្យផុតពីជំងឺកូវីដ-១៩ ក្នុងស្ថានភាពបច្ចុប្បន្ននេះផងដែរ និងសូមជួបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្ត៍។