ព័ត៌មាន | What's News

Staff's Meeting Annual Reaport

នាវេលាម៉ោង៩ព្រឹក ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២១ នៅការិយាល័យកណ្តាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី មានបើកវគ្គបណ្តុះបណ្តាល អំពីលំហូរការងារប្រចាំថ្ងៃ និងប្រតិបត្តិការអន្តរសាខា ក្នុងគោលបំណងដើម្បីឲ្យ បុគ្គលិកកាន់តែយល់ច្បាស់ពីមុខងារភារកិច្ចរបស់ខ្លួន ការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃឲ្យមានប្រសិទ្ធភាពខ្ពស់ និងការប្រើប្រាស់ប្រព័ន្ធ Core Banking System ថ្មី ដើម្បីអោយដំណើរការទៅយ៉ាងរលូន។
វគ្គបណ្តុះបណ្តាលនេះបង្រៀនដោយ លោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ និង កញ្ញា ម៉ម សុភា អនុប្រធាននាយកដ្ឋានគណនេយ្យករ ជាអ្នកសម្របសម្រួល។
សិក្ខាកាមចូលរួមក្នុងវគ្គសិក្សានេះមានចំនួន១១នាក់ ក្នុងនោះមានស្រីចំនួន៧នាក់ និងប្រុសចំនួន៤នាក់ ដែលអញ្ជើញមកពីការិយាល័យកណ្តាល សាខាក្រុងតាខ្មៅ និងសាខាកួរស្រូវ ដែលមានតួនាទីដូចជា ប្រធានសាខា ប្រធានបេឡាករ បេឡាករ និងមន្ត្រីព័ត៌មានវិទ្យា។
វគ្គបណ្តុះបណ្តាលអំពីលំហូរការងារប្រចាំថ្ងៃ និងប្រតិបត្តិការអន្តរសាខានេះបានបញ្ចប់ទៅដោយបរិយាកាសសប្បាយរីករាយ និងទទួលបានលទ្ឋផលល្អ ជាទុនសម្រាប់យកទៅអនុវត្តន៍ការងារប្រកបដោយប្រសិទ្ឋិភាពខ្ពស់សម្រាប់សាខានិមួយៗ ។